CamNews

ព័ត៌មានជាតិ 

កូនប្រុសតិរិច្ឆាន យកពូថៅ និងកាំបិតផ្គាក់ កាប់ឪពុកខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ត្រូវនគរបាលចាប់វាយខ្នោះ

(កំពត)៖ កូនអកត្តញូ វាយឪពុកបង្កើតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអណ្ដូងជីមឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះ។

មន្ត្រីនគរបាលមូលដ្ឋាន បាន​ឲ្យដឹងថា ​ករណីបង្កឡើងដោយឈ្មោះ ដន់ វណ្ណរី អាយុ១៧ឆ្នាំ ​បាន​យកដងពូថៅ និងដងកាំបិតផ្គាក់ វាយទៅលើឪពុករបស់ខ្លួន​ ឈ្មោះ វ៉ែន ហ៊ូន អាយុ៥២ឆ្នាំ បណ្ដាលឲ្យបាក់ដៃទាំងពីរ។ មន្ដ្រីដដែល បញ្ជាក់ថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលមូលដ្ឋាន​ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ដោយឡែកជនល្មើស ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការតាមនីតិវិធី​៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh