CamNews

តារា 

ធ្លាប់តែជាមនុស្សមិនចេះនិយាយពាក្យ Sweet ប៉ុន្តែលើកនេះ អនាគតស្វាមី ស្រីលាភ សុខចិត្តពាក្យបែបនេះ នៅចំពោះ

ព័ត៌មានកំសាន្ត ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ នឹងដល់ថ្ងៃតារាសម្តែងស្រីរូបស្រស់ រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ​ ចូលរោងការនឹងគេដែរហើយ ខណៈពេលដែលអ្នកសិល្បៈមួយចំនួនកំពុងតែភ្ជាប់ពាក្យបណ្តើរៗហើយ ។ 

កាលពីថ្ងៃទី​ ២០ ខែមីនានេះ តារាស្រីរូបនេះ ក៏បានរៀបចំពិធីមួយ គឺជប់លៀងលាភាពនៅលីវ ដែលពិធីនេះ គេតែងតែធ្វើមុនថ្ងៃរៀបការ ៣ថ្ងៃ ឬមួយសប្តាហ៍ ដើម្បីប្រកាសថា ខ្លួនលែងនៅលីវដូចកាលពីមុនទៀត ពោលគឺរៀបនឹងមានគ្រួសារហើយ ។ 

នៅក្នុងពិធីនោះយើងក៏សង្កេតឃើញថា មានវត្តមានមិត្តជិតជាច្រើនបានចូលរួម ហើយបុរសជាគូដណ្តឹងរបស់ ស្រីលាភ ដែលធ្លាប់ជាបុរសមិនចេះផ្អែមល្អែម ប៉ុន្តែនៅតែហ៊ាននិយាយពាក្យក្នុងចិត្តប្រាប់ដល់មនុស្សដែលលោកស្រលាញ់ ពិតជាមិនធម្មតាមែន ដូច្នេះបើចង់កាន់តែច្បាស់សូមទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕









 

ដោយ ៖ គន្ធា


ប្រភព ៖ FB