បុរសម្នាក់ឈ្មោះ Tomasz Urynowicz , អាយុ 37 ឆ្នាំ រស់នៅឯ Nowa Huta ប្រទេស
ហូឡង់ បានធ្វើអោយមហាជនមានការងឿងឆ្ងល់និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ
បុរសនេះបានប្រកាសថាខ្លួននឹងរៀបការជាមួយរូបថត ដែលគាត់បានទិញកាលពី
10 ឆ្នាំមុន ។
Tomasz បង្ហាញពីរូបថតដែលគាត់បានទិញកាលពី 10 ឆ្នាំមុន
ដើមហេតុនៃរឿងគឺ កាលពីឆ្នាំ 2001 ជាលើកដំបូងដែលលោក Tomasz បានឃើញ
រូបគំនូរនារីម្នាក់កំពុងយកសំលៀកបំពាក់ទៅបោកគក់ ដែលរូបនេះបានដាក់តាំងនៅ
ឯពិធីតាំងពិព័រណ៌រូបភាពមួយ ក្នុងប្រទេសហូឡង់ ។ ដោយមានចំណាប់អារម្មណ៍ និង
មានទឹកចិត្តលួចស្រលាញ់នារី ក្នុងរូបផងនោះបានជុំរុញអោយលោក Tomasz ចំណាយ
ប្រាក់ដើម្បីទិញយកគំនូរមួយផ្ទាំងនោះ រួចគាត់ក៏មានចំណាយពេលអស់រយៈពេល 10
ឆ្នាំ ដើម្បីស្វែងរកនារីក្នុងរូបនេះផងដែរ ។ គាត់សង្ឃឹមថាយ៉ាងហោចណាស់គាត់អាច
ជួបជាមួយនារីនោះដោយផ្ទាល់ និងដឹងពីទីកន្លែងដែលនាងរស់នៅ ។
Tomasz និយាយបន្ថែមថា
ពេលដំបូងដែលគាត់បានឃើញនារីដ៏ស្រស់ស្អាត មានសក់
ពណ៌ត្នោតម្នាក់នេះភ្លាមគាត់មានចិត្តចង់ជួបនារីនោះផ្ទាល់ រួចនាំនាងទៅពិសារកាហ្វេ
ជជែកគ្នាលេង និងសាកសួរពីសុខទុក្ខរបស់នាង ។
តែជាច្រើនឆ្នាំកន្លងផុតទៅ ការស្វែងរកនារីក្នុងរូបភាពកាន់តែធ្វើអោយ Tomasz អស់
សង្ឃឹមដោយគ្មានតំរុយបន្តិចសោះ គាត់ក៏សំរេចចិត្តថានឹងរៀបការជាមួយរូបគំនូរដែល
គាត់បានទិញនោះតែម្តង ដោយកំពុងតែរកឱកាសល្អ និងរកអ្នកស្ម័គ្រចិត្តជួយគាត់អោយ
សំរេចនូវគោលបំណងមួយនេះ ។ បើតាមប្រភពពីOddity បានអោយដឹងថាបើនៅក្នុង
ប្រទេស ហូឡង់ លោក Tomasz មិនអាចសំរេចនូវគោលបំណងនេះទេ នោះលោកនឹង
ចាកចេញទៅរកកន្លែងផ្សេងដើម្បីសំរេចបំណងរៀបការរបស់ខ្លួនអោយទាល់តែបាន ៕
ដោយ ៖រដ្ឋា