CamNews

តារា 

ក្មេងហួស!! តារាស្រីវ័យដល់ទៅ ៤៦ ឆ្នាំ សាច់សខ្ចី តែក្មេងវ័យជំទង់សូមខ្មាស់

ព័ត៌មានកំសាន្ត ៖ តារាស្រីរូបស្អាតដែលអ្នកប៉ាន់ស្មានអាយុនាងមិនដល់ ដោយសារតែនាងមានរូបសម្រាប់ក្មេងហួស ។ ជាការពិតណាស់មានមនុស្សជាច្រើនតែងតែនិយាយថា អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺមុខមាត់ដែលនៅក្មេងជាងវ័យ ។ 

គួររំលឹកឲ្យដឹងថា តារាស្រីសាច់សខ្ចីរបស់យើងដែលមានឈ្មោះថា Michelle Reis នាងមានវ័យដល់ទៅ ៤៦ ឆ្នាំទៅហើយ ប៉ុន្តែនាងនៅតែស្រស់ស្អាតដោយគ្មាននរណាម្នាក់អាចប៉ាន់ស្មានអាយុរបស់នាងបានទេ ប្រសិនបើនាងមិនបានបង្ហើបឲ្យគេបានដឹង ។ 




ហើយនាងទើបតែបានចូលទៅក្នុងវ័យ ៤៦ ឆ្នាំកាលពីម្សិលមិញនោះទេ ។ ​នាងនិង ស្វាមីជាទីស្រលាញ់របស់នាង គឺលោក Julian Hui បានធ្វើការចែករំលែករូបថតដែលរបស់ពួកគេទាំង ២ ជាមួយនិងគ្នា ដោយនៅក្នុងរូបថតនោះប្តីរបស់នាងបានពាក់វ៉េនតា ហើយកាន់ដៃរបស់នាងជាប់ ដោយរូបថតទាំងនោះត្រូវបានបង្ហោះនៅលើគណនី Instagram ដោយភ្ជាប់ជាមួយនិងសារមួយឃ្លាថា "Happy wife, happy life" ។

បើយោងទៅតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា Michelle Reis បានធ្វើការឆ្លើយតបជាមួយយនិងសារដែលស្វាមីបាននោះថា ខ្ញុំមិនអាចស្រមៃថា នឹងរបស់នៅយ៉ាងម៉េចទេនៅពេលដែលគាត់អ្នក ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតខាងក្រោម របស់ប្តីប្រពន្ធផ្អែមល្អែមជាមួយគូនេះទាំងអស់គ្នា ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop