CamNews

តារា 

អូយ! មិននឹកស្មានថា ថ្លៃរ៉ូបក្នុងថ្ងៃមង្គលការរបស់តារាហ្វេសប៊ុក ស៊ុន កណ្ណិកា ថ្លៃដល់ថ្នាក់នឹងផង

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃយុវវ័យប្រហែលជាបានស្គាល់រួចមកហើយជាមួយនិង តារាហ្វេសប៊ុកវ័យក្មេង អ្នកនាង ស៊ុន កណ្ណិកា ដែលរៀបតែបានរៀបអាពាហ៍ពិពាហ៍ជាមួយនិងមន្រ្តីប៉ូលិស ដែលជាឧត្តមសេនីយ៍ទោ ផ្កាយមាស២ កាលពីពេលថ្មីៗ ។ 

នៅក្នុងថ្ងៃពិសេសរបស់ខ្លួនគេសង្កេតឃើញថា អ្នកនាង ស៊ុន កណ្ណិកា ស្រស់ស្អាតនិងសាកសមជាកូនក្រមុំរបស់ ឧត្តមសេនីយ៍ទោ ផ្កាយមាស២ យ៉ាងពិតប្រាកដមែន ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៏ជាងនេះទៅទៀតនោះគឺ តម្លៃរ៉ូបរបស់តារាហ្វេសប៊ុករូបនេះ ចង់ដឹងទេថាមានតម្លៃប៉ុន្មាន? 

ដោយយោងតាមប្រភពជិតដិតរបស់អ្នកនាង ស៊ុន កណ្ណិកា រ៉ូបដែលអ្នកនាងពាក់នៅក្នុងថ្ងៃពិសេសរបស់ខ្លួនគឺមានតម្លៃដល់ទៅ ២០០០ ដុល្លារ ឯណោះ រីឯទម្ងន់វិញគឺប្រហែលជាជាង ៣០ គីឡូ ៕







ដោយ ៖ គន្ធា