CamNews

តារា 

តារាស្រី Rainie Yang ចេញមុខបង្អួតកូនស្រីជាទីស្រលាញ់ ធ្វើឲ្យមានមនុស្សជាច្រើនកើតមានចិត្តច្រណែន

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងជនជាតិតែវ៉ាន់មួយដួងដែលមានឈ្មោះថា Rainie Yang ត្រូវបានគេដឹងថា នាងជានារីម្នាក់ដែលចូលចិត្តសត្វចិញ្ចឹមយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ Rainie Yang ក៍នៅតែមិនភ្លេចអ្នកមានគុណដែលខំចិញ្ចឹមបីបាច់នាងដែរ នោះគឺជាម្តាយរបស់នាង ។ ហើយ Rainie Yang នៅតែចំនាញពេលវេលាដែលនាងទំនេរជាមួយនិងម្តាយរបស់នាងដូចគ្នា ។ 

ជាងនេះទៅទៀត នាងក៍ថែមទាំងបានមើលថែទាំយ៉ាងដិតដល់ទៅដល់ សត្វឆ្កែជាទីស្រលាញ់របស់នាង ហើយនាងចិញ្ចឹមបំបាច់សត្វឆ្កែនោះបានយ៉ាងល្អ ឲ្យដូចជាកូនស្រីបង្កើតយ៉ាងចឹង ។ 




គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះ Rainie Yang បានចែករំលែកនូវរូបថតជាច្រើនសន្លឹករបស់នាងជាមួយនិង សត្វចឹញ្ចឹម (ឆ្កែ) ហើយភ្ជាប់ជាមួយនិងសារមួយឃ្លាថា "​ ខ្ញុំមិនត្រឹមតែរូបថតរូបជាមួយនិងសំណប់ចិត្តរបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំថែមទាំងមើលទាំវាបានយ៉ាងល្អឥតខ្ចោះ ដូចជាកូនស្រីបង្កើតរបស់ខ្ញុំ ថែមទៀតផង ។ 

បើយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា មានក្រុមអ្នកគាំទ្រជាច្រើន មានចិត្តច្រណែនជាមួយនិងសត្វចិញ្ចឹមរបស់ Rainie Yang យ៉ាងខ្លាំងដោយសារត្រូវបានតារាស្រីសាច់សខ្ចីមើលថែទាំ បានយ៉ាងដិតដល់ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop