CamNews

តារា 

ក្មេងចម្រើន! កូនប្រុសរបស់ Chakrit Yamnarm ជាមួយប្រពន្ធក្រោយគឺជាក្មេងសំណាង

ថៃ ៖ តាំងពីលែងលះគ្នាជាមួយនិងនាង Woonsen Virithipa Pakdeeprasong គឺតា​​រាសម្តែងប្រុសលោក Chakrit Yamnarm បានរៀប​ការជាមួយនិងភរិយាថ្មីម្នាក់ឈ្មោះថា នាង Pattira Roongroj ហើយអ្នកទាំងពីរក៏មានកូនប្រុសជាមួយគ្នាម្នាក់ ។ 

កូនប្រុសរបស់ លោក Chakrit Yamnarm ជាមួយនិងនាង Pattira Roongroj មានឈ្មោះថា Bodhi ដែលត្រូវក្រុមគ្រួសារនេះនិយាយថា គឺជាក្មេងម្នាក់ដែលកើតមកមានសំណាង និងចម្រើនក្រុមគ្រួសារ ។ 

ជាក់ស្តែងម្តាយរបស់លោក Chakrit Yamnarm ត្រូវបានវេបសាយក្នុងស្រុកថៃបានចុះផ្សាយថា គាត់បានដាច់សសៃឈាមខួរក្បាល ព្រមទាំងមិនអាចនិយាយបានឡើយ ។ ក្នុងនាមជាកូនប្រុសម្នាក់មានការព្រួយបារម្ភខ្លាំងណាស់ តែមិនដឹងត្រូវធ្វើយ៉ាងណា ។ តែអ្វីដែលនឹកស្មានមិននោះនៅពេលដែល លោក Chakrit Yamnarm នាំយក Bodhi ទៅលេងជាមួយលោកយាយជារឿយៗបានធ្វើឲ្យគាត់ល្អប្រសើរជាមុនច្រើន ទោះបីជាមិនបានជាសះស្បើយដូចដើមវិញក៏ដោយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm