CamNews

តារា 

ឡោម លក្ខិណា ឮ​ថា​គូ​ស្នេហ៍​រំអុក​សុំ​រៀប​ការ​ឆាប់ៗ​នេះ

(ភ្នំពេញ)៖ ស្នេហាផ្អែមល្ហែមក្រៅឆាក ប្រៀបដូចស្រមោច និងស្ករវាងតារាសម្តែងនាងឡោម លក្ខិ​ណា  ជា​មួយ​បុរស​សង្ហា​សម្បូរ​ពុក​មាត់​ដែល​មជ្ឈដ្ឋាន មហាជន​ធ្លាប់​តែ​លើកសរសើរ ឥឡូវត្រូវបានប្រភពបង្ហើប​ថា ដើម្បីបានក្លាយជាអនាគតប្តី-ប្រពន្ធរស់នៅក្រោម​ដំ​បូ​ល​ផ្ទះ​​តែ​មួយ​រួម​​គ្នា​​ដោ​យ​ស្រប​ច្បាប់​ពេល​នេះ​ភាគី​បុរសសង្សាបានទទូចស្នើកញ្ញា ឡោម លក្ខិ​ណា​ ចង់រៀប​អាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗខាងមុខនេះ តែគេក៏ពុំទាន់ដឹងថា នាងឆ្លើយ​យល់​ព្រ​ម ​OK ឬយ៉ាងណា​នៅ​ឡើយទេ ។

គេចាំបានថា សម្រាប់រឿងរ៉ាវជីវិតឯកជនរបស់សម្តែងនាង ឡោម លក្ខិណា នៅក្រោយពេល​ផ្តាច់ការទាក់ទងស្នេហាជាមួយអតីត​សង្សា​ចាស់​ឌីជេ ក្តឹប​ដែល​ជា​តារា​ចម្រៀងក្នុងរង្វង់សិ​ល្បៈដូចគ្នាមក​នោះ ​ត្រូវបាន​គេដឹងថា នាងបានជួបជំពប់ស្នេហាថ្មីដោ​យបានចាប់ផ្តើមសាងសម្ព័ន្ធមេត្រីភាព​ជា​មួយ​បុរស​សង្ហា​ម្នាក់​មាន​ឈ្មោះ​ថា ពិសិដ្ឋ​ ។

ដំណឹងនៃការសាងសម្ព័ន្ធភាពស្នេហាថ្មី រវាងគូស្នេហ៍អ្នកទាំងពីរកាលនោះបានក្លាយជារឿង​ដ៏​គួរ​ឲ្យភា្ញក់ផ្អើល និងចាប់អារម្មណ៍​មួយ​សម្រាប់​ការ តាម​ដាន​ចង់​ដឹង​ពី​ជីវិត​ស្នេហ៍​​របស់ ឡោម ល​ក្ខិណា ថាតើពួកគេអាចរក្សាចំណងស្នេហ៍នេះបានស្ថិតស្ថិរគង់វង្សដល់ថ្ងៃអនាគត ឬមួយយ៉ាងដែរ?

ប៉ុន្តែទីបំផុតអ្នកទាំងពីរប្រហែលអាចសម្រេចបានតាមបំណងប្រាថ្នាដូចក្តីស្រម៉ៃ ខណៈ​នេះថ្មី​ៗនេះមា​នព័ត៌មានទម្លាយថា សង្សា ឡោម លក្ខិណា គឺ​លោក ពិសិដ្ឋ មានគម្រោងសុំ​នាង​​រៀប​​ការឆាប់ៗក្នុងឆ្នាំ២០១៦ នេះតែម្តង ។

គូស្នេហ៍កំលោះសង្ហារបស់កញ្ញា ឡោម លក្ខិណា ខាងលើបានសម្រេចកំណត់យកឆ្នាំ២០១៦ ជាឆ្នាំហុងស៊ុយ​សម្រាប់ពិធីអាពាហ៍​ពិពាហ៍ បើ​សិន​ជា​មាន ការ​ឆ្លើយ​យល់​ព្រម​ពី​សំណាក់​សា​ម៉ី​ខ្លួន​នាង​ផ្ទាល់ ។ ប៉ុន្តែជាចម្លើយមិនទាន់ត្រូវបានប្រភពណាមួយបញ្ជាក់ប្រាប់ឲ្យច្បាស់នៅ​ឡើយ​ទេថា តើ​នាង ឡោម លក្ខិណា យល់ព្រមតាមសុំណើចង់បានរបស់គូស្នេហ៍ ឬមួយយ៉ាងណា​នោះ ​។

ជុំវិញដំណឹងនៃការទទូចស្នើសុំរៀបពិធីមង្គលការរវាងគូស្នេហ៍របស់កញ្ញា ឡោម លក្ខិណា មា​​ន​វ័យស្របាលគ្នានេះដែរ Khmertalking នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០​៦ នេះ មិនទា​ន់អាចស្វែ​​ងរកការបកស្រាយបន្ថែមនាងបាននៅឡើយទេ ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី


Tags: lom leakena