ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣
បានបញ្ជា ឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះរុះរើស្លាកប៉ាន់ណូ របស់ក្រុមហ៊ុន អៅដរ ដែលបានដាក់ ដោយ
បំពានបច្ចេកទេស នៅជាប់ ស្តុបទួលទំពូង ក្នុងខណ្ឌចំការមន។
អភិបាលរងខណ្ឌរាជធានីភ្នំពេញ លោក ជ្រាង សុផាន់ ដែលទទួលបន្ទុកទីចាត់ការរៀបចំក្រុង
បានថ្លែងឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាឲ្យអាជ្ញាធរ ចុះរុះ
រើស្លាកប៉ាន់ណូ ក៏ព្រោះតែក្រុមហ៊ុន បានដាក់បំពានបច្ចេកទេស ម្យ៉ាងទៀតគឺខ្លាច ប៉ះពាល់ដល់
សុវត្ថិភាព ក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្បែរនោះ។
លោក ជ្រាង សុផាន់ បានថ្លែងបានឲ្យដឹងទៀតថា ស្លាកប៉ាន់ណូ នេះ បានដាក់ដោយខុសបច្ចេក
ទេស ក្រុមហ៊ុនបានប្រើខ្សែលុសចងភ្ជាប់គ្នា មើលទៅពុំមានសុវត្ថិភាពនោះទេ ហើយស្លាកប៉ាន់
ណូនេះ ការសុំច្បាប់ គឺត្រឹមត្រូវ ប៉ុន្តែនៅពេលក្រុមហ៊ុនដាក់ គឺខុសបច្ចេកទេស ព្រោះដាក់រហូត
ដល់ទំហំទទឹង៦ ម៉ែត្រ ហើយ បណ្តោយជាង១៣ ម៉ែត្រ។
អភិបាលខណ្ឌ លោក ឡូ យុយ បានថ្លែងឲ្យដឹងថា ការសម្រេចឲ្យរុះរើស្លាកប៉ាន់ណូ ដែលដាក់
ខុសបច្ចេកទេស នេះជាការឆ្លើយតប ទៅប្រជាពលរដ្ឋ ដែលបាន ស្នើឲ្យសាលារាជធានីភ្នំពេញ
រុះរើ ព្រោះខ្លាចប៉ះពាល់ សុវត្ថិភាព នៃការរស់នៅរបស់ពួកគាត់ បន្ទាប់ពីស្លាកប៉ាន់ណូនេះ ត្រូវ
បានដាក់ប្រហែលជា១០ មកហើយ។
អ្នកស្រី ចឹក គឹមលី ប្រជាពលរដ្ឋរស់នៅក្បែរស្តុបទួលទំពូង បានថ្លែងឲ្យដឹងថា នៅពេលឃើញ
អាជ្ញាធររុះរើ ស្លាកប៉ាន់ណូនេះ គាត់មានការសប្បាយចិត្តជាខ្លាំង ដូចដកបន្លាចេញពីទ្រូងអីចឹង
ក៏ព្រោះតែរាល់ថ្ងៃ រាល់យប់រស់នៅដោយការភ័យខ្លាច គ្រោះថ្នាក់ដែលកើតចេញពីស្លាកប៉ាន់
ណូនេះ ។
អ្នកស្រី ចឹក គឹមលី បានថ្លែងបន្តទៀតថា បើសិនជាស្លាកប៉ាន់ណូនេះ នៅតែដាក់មិនដឹងជាថ្ងៃ
ណាមួយ គឺពិតជាមួយគ្រោះថ្នាក់ បើមិនចំគ្រួសារគាត់ ក៏ចំលើអ្នកដំណើរតាម ផ្លូវនោះដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល