យុវជនម្នាក់អាយុ 23 ឆ្នាំមកពីប្រទេសអង់គ្លេសបានស្ម័គ្រចិត្តយកខ្លួនធ្វើជាគ្រាប់សំរាប់
បាញ់ចេញពីបំពង់មួយដែលមានរាងដូចជាកាំភ្លើងធំ តែត្រូវបានស្លាប់ក្រោយពេលធ្លាក់
នៅលើដី ។
យុវជននេះមានឈ្មោះថា Matt រស់នៅ Cornwall ក្នុងប្រទេស អង់គ្លេស ហើយបានទទួល
គ្រោះថ្នាក់នេះ នៅពេល សំដែងក្នុងពិធីតាំងពិព័រណ៌មួយនៅ Kent ។
ការណុងសំរាប់បាញ់នោះត្រូវបានដាក់នៅលើរថយន្តដឹកទំនិញមួយធុន 7,5 តោន ដែល
មានចងទំរនៅពីមុខសំរាប់ការពារសុវត្ថិភាពផងដែរ ។ តែនៅពេលដែលកាំភ្លើងត្រូវបាន
បាញ់ បុរសនោះស្ថិតនៅកំពស់ 15 ម៉ែត្រពីដី ជាចៃដន្យទំរសំណាញ់ដែលបានចងសំរាប់
ទ្រ ការពារគ្រោះថ្នាក់នោះបានដាច់ ដែលជាហេតុធ្វើអោយបុរសនោះធ្លាក់មកដល់ដី
តែម្តង ។ បុរសត្រូវបានស្លាប់ក្រោយពេលយកទៅសង្គ្រោះនៅមន្ទីរពេទ្យមួយឈ្មោះ
Maidston+e នៅជិតតំបន់កើតហេតុ ៕
(ប្រភពពី Dailymail)
ដោយ៖ រដ្ឋា