CamNews

មិនគួរឲ្យជឿ 

ផ្កាយក្សចំឡែក75ឆ្នាំទើបរីក

នៅពេលថ្មីៗនេះនៅសាកលវិទ្យាល័យមួយក្នុងប្រទេស Switzerland បានធ្វើអោយ
មានការភ្ញាក់ផ្អើកយ៉ាងខ្លាំងដោយសារតែមានផ្កាយក្សមួយប្រភេទទើបតែចាប់ផ្តើម
រីកជាលើកដំបូង ដែលគេដឹងថាមកដល់ពេលនេះវាមានអាយុ 75 ឆ្នាំហើយ ។

ផ្កានេះត្រូវបាន គេដាក់ឈ្មោះអោយថា ផ្កាគំរង់ ព្រោះដោយសារតែវាមានក្លិនស្អុយ
យ៉ាងខ្លាំង ។ ផ្កានេះត្រូវបានចាប់ដាំ តាំងពីឆ្នាំ 1936 នៅឯសាកលវិទ្យាល័យ Basel
ក្នុងប្រទេស Switzerland ដែលចាប់តាំងពីពេលនោះគិតមកដល់ថ្ងៃទី 22 មេសា 2011 ផ្កានេះចាប់ផ្កើមរីកជាលើកដំបូង ។



នៅពេលយប់ក្លិនផ្កានេះអាចសាយភាយរហូតដល់ចំង៉ាយ 800 ម៉ែត្រ ។ វាមាន
កំពស់2,44 ម៉ែត្រ ស្រទាប់ប្រវែង 80-90 សង់ទីម៉ែត្រ បើយោងតាមការសិក្សាស្រាវ
ជ្រាវអោយដឹងថាវាមានប្រភពមកពីតំបន់ត្រូពិច ស៊ូម៉ាត្រា ក្នុងប្រទេសឥណ្ឌូនេស៊ី
ហើយក្នុងមួយជីវិតរបស់វា រីកតែពីរ រឺ បីដងប៉ុណ្ណោះ ដែលចន្លោះនៃរយៈពេលរីកគឺ
រាប់សិបឆ្នាំ ។


លោក David Attenborough គឺជាមនុស្សទីមួយនៅក្នុងពិភពលោកដែលបានសិក្សាពី
ផ្កាគ្រប់ប្រភេទនិងបានដាក់ឈ្មោះអោយផ្កាយក្សខាងលើ ។
បច្ចុប្បន្ននៅលើពិភលោកផ្កានេះគឺមានតែ 12 ដើមប៉ុណ្ណោះដែលកំពុងតែដាំនៅក្នុងសួន
មួយក្នុងប្រទេសអង់គ្លេស ៕
(ប្រភពពី BBC)
ដោយ៖ រដ្ឋា

Tags: