CamNews

តារា 

សង់​ស៊ីស ចូល​សង្គ្រោះ​ជា​ថ្មី នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ បន្ទាប់​​ពី​ជំងឺ​ត្បៀត​សរសៃ​ឈាម

(ភ្នំពេញ)៖ នេះជាលើទីពីរហើយ ដែលតារាកំប្លែង​​នាយ សង់ ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបាន​ក្រុម​គ្រួសារបញ្ចូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាលម៉ែត្រ កាលពីមុននេះបន្តិច​ ខណៈ​ស្ថា​នភាព របស់នាយ មានអាការៈធ្ងន់ធ្ងជាងមុន​ ដោយមានក្អូត និងវៀចមាត់។

នៅលើ Page សិល្បកររបស់លោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា តារាកំប្លែងនាយ សង់ ស៊ីស បច្ចុប្បន្នកំ​ពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺត្បៀតសរសៃឈាម ​ក្នុងខួរក្បាល។ នាយ ១​០​៦ ឬហៅថា សង់ស៊ីស ត្រូវបានក្រុមគ្រួសារដឹកយក ទៅមន្ទីរពេទ្យភ្លាមៗ ដោយអាការៈមុនដំបូងក្អួ​ត ដោយបណ្តាល ឲ្យវៀចមាត់ផងនោះ។

Page សិល្បករ របស់លោក អ៉ឹម ជីវ៉ា  បានបន្តថា «តាមការឲ្យដឹងពីកញ្ញា សុន ស្រីពេជ្រ ដែលជាតារាចម្រៀង និងត្រូវជាកូនស្រីនាយ សង់ ស៊ីស បានឲ្យដឹងថា ពុករបស់នាងនាយ សង់​ស៊ីស មានជំងឺលើសឈាម ពេលគាត់ក្អួត​ក៏បណ្តាលឲ្យវៀចមាត់ ហើយក្រុមគ្រួសារក៏បញ្ជូន មកមន្ទីពេទ្យហើយលោកគ្រូពេទ្យ បានប្រាប់ថា គាត់ (នាយ​សង់ស៊ីស) ត្បៀតសរសៃឈាមខួរក្បា​ល ហើយនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ត្រូវចូលថតខួរក្បាល!»។

សូមបញ្ជាក់ថា បច្ចុប្បន្ននាយ ១០៦ ឬនាយ សង់ ស៊ីស កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងបន្ទប់លេខ ៩៤១៤  ជាន់ទី៤ អាគារប្រព័ន្ធប្រសាទ ​មន្ទី​ពេ​ទ្យកាល់ម៉ែត្រ ​រាជធានីភ្នំពេញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: song sis