CamNews

តារា 

Justin Bieber ជិះម៉ូតូល្បឿនលឿន ដើម្បីបំបាត់ទុក្ខស្នេហា

បន្ទាប់ពីមានវិបត្តិមនោសញ្ញេតនា និងក្រោយពេលនគរបាលចរាចារណ៍បានពិន័យ កំពូលតារា
ចម្រៀងវ័យក្មេង Justin Bieber បានប្ដូរមកជិះម៉ូតូវិញម្ដង។

Justin Bieber ត្រូវបានក្រុមអ្នកប្រមាញ់រូបថត ប្រទះឃើញជិះម៉ូតូប្រភេទទំនើប ក្នុងល្បឿនលឿន
ឆ្លងកាត់តំបន់ Beverly Hills និងផ្លូវហាយវេ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានចែកផ្លូវជាមួយនឹង
Selena Gomez និងក្រោយការបើកបររថយន្ដមិនគោរពច្បាប់ចរាចរណ៍ ត្រូវនគរបាលពិន័យ។

ប្រភពព័ត៌មានបានអោយដឹងថា ជាមួយនឹងឈុតសម្លៀកបំពាក់កីឡាពណ៌ខ្មៅ និងម៉ូតូប្រភេទធំ
Justin Bieber  ​ហាក់ដូចជាកំពូលអ្នកប្រណាំងដូច្នោះដែរ។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះ
និយាយថា នេះគឺជាសកម្មភាពមួយរបស់តារារូបនេះ ដើម្បីបំបាត់ទុក្ខមនោសញ្ចេតនា។ ប៉ុន្ដែ អ្នក
ខ្លះបែរជានិយាយថា នេះគ្រាន់តែជាការដោះស្រាយបញ្ហាគ្មានមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ ដោយ
សារតែ Justin Bieber ត្រូវនគរបាលពិន័យ ដោយដកប័ណ្ណបើកបរ។

នៅក្នុងពេលជាមួយគ្នានេះដែរ នៅឯ Dallas ​គេបានឃើញ Selena Gomez កំពុងមានក្ដីរីករាយ
យ៉ាងខ្លាំង ហាក់ដូចគ្មានរឿងអ្វីកើតឡើង ផ្ទុកពីការស្មានរបស់អ្នកគាំទ្រ។

 

ដោយ ៖ សីហា
ប្រភព ៖ k14