ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្របានធ្វើការចែករំលែករូបថតដែលបានបង្ហាញពី Selena Gomez ចុច ចូលចិត្ត "liking" ទៅលើរូបភាពកាលពីអតីតកាល របស់ Justin Bieber និង Selena នៅលើ Instagram ។
ពួកយើងមិនទាន់ជាក់ច្បាស់នៅឡើយទេ ពីចេតនា Justin Bieber ពាក់ព័ន្ធនឹងការបង្ហោះរូបលើកនេះ។
នៅពេលដែលយើងគិតថា តារាចម្រៀងដែលជាម្ចាស់បទ "Sorry" ត្រូវបានបញ្ចប់ការបង្ហោះរូបថតចាស់ៗដែលនៅសាលារៀន នៃអតីតមិត្តស្រីរបស់គាត់ គឺ Selena Gomez តារាចម្រៀងដែលវ័យ ២២ ឆ្នាំរូបនេះ Justin បាននាំមកនូវភ្ញាក់ផ្អើលចំពោះពួកយើងទាំងអស់គ្នា នៅពេលដែលគាត់ បានធ្វើការចែករំលែកជា រូបភាពកាលពីអតីតកាល នៅរសៀល ថ្ងៃសៅរ៍ កន្លងទៅនេះ។
ជាការពិត ក្រុមអ្នក Follower បានប្រទះឃើញរូបភាព នៅលើ Instagram ដែលបង្ហាញជាក់ស្តែង រូបភាព អតីតកាល កាល Justin នៅវ័យក្មង ថើប អតីតមិត្តស្រី នាង selena នៅបរិវេណអាងហែលទឹក។
ហើយខណៈពេលដែល លោកបានបង្ហោះរូបភាពជាលើកដំបូងនៅលើ Instagram របស់លោក គឺគ្មានការបញ្ជាក់ពីចំណងជើងណាមួយឡើយ (no mention about the post) ប៉ុន្តែ ប៉ុន្មាននាទីក្រោយមក Justin ដែលជាម្ចាស់ពានរង្វាន់ Grammy ក្រោយមកបានបន្ថែមពាក្យថា "feels" ទៅលើការផូសរូបថត ដែលទាំងនេះគឺ ថែមទាំងទទួលបានភាពនិយមចុច Liked ដល់ទៅ ៣៥០,០០០ ត្រឹមតែរយៈពេល ១៥ នាទី ចឹងហើយសូមកុំមើលស្រាលអំណាចរបស់ Beliebers ឥឡូវនេះឲ្យសោះ។
Post ខាងលើអាចធ្វើទៅបាន រយៈពេល ប៉ុន្មានខែក្រោយ បន្ទាប់ពី Selena បានបដិសេធមិននិយាយអំពីអតីតលាើ របស់នាងនៅក្នុង បទសម្ភាសមួយ ជាមួយទស្សនាវដ្តី Rolling Stone ជាការពិតណាស់ នាងទំនងជាមិនចង់ និយាយសើរើពីអតីតកាលរបស់នាងនាពេលនេះនោះទេ ។
មែនហើយ ខ្ញុំពិតជាសោកស្តាយណាស់ ជាដំបូងខ្ញុំចង់សូមទោសអ្នកទាំងអស់គ្នា និងនិយាយដោយស្មោះត្រង់ អ្វីដែលខ្ញុំគួរតែស្រលាញ់ នឹងអ្វីដែលខ្ញុំត្រូវធ្វើ នៅថ្ងៃមុខគឺថា ខ្ញុំហួសពីបានធ្វើរួចហើយនៅអ្វីដែលខ្ញុំបាននិយាយនោះ ហើយគាត់ក៍បានចែករំលែក ជាមួយទស្សនាវដ្តីរួចទៅហើយដែល ។
នាងគឺថែមទាំងបានប្រាប់ទស្សនាវដ្តី Instyle UK ថា ខ្ញុំនឿយហត់នឹងការនិយាយអំពីវា ខ្ញុំមិនដែលគ្រោងទុកថា ជិវិតរបស់ខ្ញុំបានប្រែក្លាុយទៅជា រឿងគម្រក់ ខ្ញុំមិនប្រាកដថា វាជាការប្រសើរ ឬ ក៍កាន់តែអាក្រក់នោះទេ ហើយ Justin ក៍មិនប្រាកដ ជាមួយនឹង រឿងនេះដូចគ្នា។
គួររំលឹកឲ្យដឹងថា អំឡុងខែ ធ្នូ កន្លងទៅនេះ តារាចម្រៀងដែលជាម្ចាស់បទ "Baby" គឺលោក Justin បានចែករំលែក រូបថត អតីតកាលជាច្រើន ជាមួយ Selena ដែលរួមទាំងមាន រូបភាព វិស្សមកាលមួយ កាលពីខែសីហា ឆ្នាំ ២០១៤ ក្រោយមកលោកបានប្រាប់ followers របស់លោកថា វាជាគ្រាន់តែជារូបភាពដែលជា អតីតកាល ចឹងទេ អ្នកទាំងអស់គ្នា ចូលស្ងប់អារម្មណ៍។ ក្រុមអ្នកគាំទ្រមានចម្ងល់ថា Justin នឹកខ្លាំងគូស្នេហ៍ ចាស់របស់ខ្លួន?
ជាការពិត រូបភាពពួកគេកាលពីអតីតកាលគឺស្និទ្ធស្នាលបែបគូស្នេហ៍ ប៉ុន្តែពេលនេះ គ្រាន់តែជាក្រុមការងារ ចម្រៀងតែប៉ុណ្ណោះ ។
បើយោងតាមប្រភពសារព័ត៌មាន E!News កាលពីពេលថ្មីៗនេះឲ្យដឹងថា
Justin គឺមិនមានទំនាក់ទំនងស្នេហាជាមួយ នឹង Hailey Baldwin ហើយជំនួសឲ្យការផ្តោតលើស្នេហា លោកងាកទៅមមាញឹកនឹង កម្មវិធីប្រគុំតន្រ្តី Purpose World Tour ដែលចាប់ផ្តើមចេញពីរដ្ឋ កាលពីព្រឹកមិញនេះ ។ សម្រាប់ Selena បទចម្រៀងដែលមានចំណងជើងថា "Hands to Myself" តារាចម្រៀងថ្មីនេះបានធ្វើ បទសម្ភាសន៍តាមវិទ្យុមួយថា នាងមានអារម្មណ៍ថា នាងគឺជាមនុស្សតែម្នាក់គត់ដែលនៅ Single ក្នុងបញ្ជី មិត្តភក្កិរបស់នាង៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ eonline