ភ្នំពេញ៖ យុវជនម្នាក់ជាបង ត្រូវស្លាប់បាត់បង់ជីវិតនៅកន្លែង យ៉ាងអាណោចអាធ័ម ចំណែក
ប្អូនរបួសធ្ងន់ ព្រម ទាំងភាគីរងគ្រោះម្នាក់ ក៏រងរបួសធ្ងន់ធ្ងរដែរ ដោយសារពួកគេជិះម៉ូតូចំនួន
២គ្រឿង ក្នុងល្បឿនលឿនជ្រុល បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ និង ៣០នាទី
យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមផ្លូវព្រះមុនីរ៉េត ច្រកចូលប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹង
មានជ័យ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូ ២គ្រឿងបុកគ្នាខាងលើ នេះ មួយ
គ្រឿងម៉ាកវីវ៉ា ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0684 ជិះគ្នា ២នាក់ ធ្វើដំណើរតាម
បណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពី កើតទៅលិច យ៉ាងលឿន មកដល់ចំណុវកើតហេតុ
បានបើកប្រជែង រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ទើប បណ្តាលឲ្យ ជ្រុលចង្កូតទៅបុក ជា
មួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-0360
ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូវីវ៉ាស្លាប់បាត់បង់
ជីវិតនៅ នឹងកន្លែងកើតហេតុ និងម្នាក់ទៀត ជិះពីក្រោយត្រូវរងរបួសធ្ងន់ធ្ងរ ។ ចំណែកម្ចាស់
ម៉ូតូសេ ១២៥ ក៏ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ ឬឯម៉ូតូទាំង ២ គ្រឿង ត្រូវរងការខូចខាត។
នាយនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឲ្យដឹងថា បុរសស្លាប់ ក្នុងគ្រោះ
ថ្នាក់ចរាចរនេះមានឈ្មោះ ប្រាក់ វណ្ណី ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ ស្លាប់នៅនឹង
កន្លែង និងអ្នក ជិះពីក្រោយ ដែលរងរបួស ធ្ងន់ ឈ្មោះ ប្រាក់ វណ្ណា ភេទប្រុស អាយុ ២១ ឆ្នាំ
ហើយទាំងពីរនាក់ជាបងប្អូនបង្កើតមានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំងស្រុកពាមរ
ខេត្តព្រៃវែង ។ ដោយឡែក ម្ចាស់ម៉ូតូសេ១២៥ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។
សមត្ថកិច្ចបញ្ជាក់ថា សពត្រូវប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ
អ្នករងរបួសត្រូវ រថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ម៉ូតូទាំង ២ គ្រឿង
ត្រូវនគរបាលវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ
រង់ចាំដោះស្រាយនាពេលក្រោយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល