ឯតទគ្គកម្មនេះត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋធានី Zagred របស់ Croatia ដោយមានមនុស្ស
ចូលរួមចំនួន ១,០០០នាក់។
នៅក្នុងព្រឹត្តិការណ៍ បង្កើតឯតទគ្គកម្មនេះដែរ គឺមានម៉ាស៊ីនលាយកាហ្វេចំនួន ២២គ្រឿង ត្រូវ
បានគេដាក់នៅលើឆាកសាធារណៈ នៅក្នុងទីលាននៃក្រុង Zagreb។
រយៈពេលជាងបីម៉ោង បណ្ដាអ្នកជំនាញផ្នែកលាយកាហ្វេ បានចាក់កាហ្វេ cappuccino ចំនួន
២,០១២លីត្រចូលក្នុងកែវយក្សមួយ។ គួរបញ្ជាក់ថា រូបមន្ដនៃការលាយកាហ្វេ cappuccino
គឺត្រូវបានធ្វើឡើងពីកាហ្វេ espresso, ទឹកដោះគោក្ដៅ និងពពុះទឹកដោះគោ នេះក៏ជាកាហ្វេ
ដែលមានការលំបាកក្នុងការឆុងផងដែរ។
ព្រឹត្តិការណ៍ បង្កើតឯតទគ្គកម្មនេះ ត្រូវបានក្រុមហ៊ុនកាហ្វេ Julius Meinl របស់ប្រទេសអូទ្រីស
ជាអ្នកឧបត្ថម្ភ ក្នុងឱកាសខួប ១៥០ឆ្នាំរបស់ខ្លួន។
គួររំលឹកថា កាលពីឆ្នាំ ២០០៩ មនុស្ស ៨០នាក់នៅ Praha ប្រទេសឆែក ក៏ធ្លាប់បានបង្កើតឯត
ទគ្គកម្មមួយ ដោយពួកគេបានលាយកាហ្វេ cappuccino ២,១១៧លីត្រ ចាក់ចូលក្នុងកែវយក្ស
មួយ ប៉ុន្ដែ លទ្ធផល ដែលជនជា Croatia បង្កើតឡើង ត្រូវបានទទួលស្គាល់ជាផ្លូវការលើកដំបូង
បង្អស់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE