ភ្នំពេញ ៖ ក្រោយពីបញ្ចប់ធ្វើសំណុំរឿង រួចរាល់ហើយ ជនក្លែងត្រាមេភូមិ និងចៅ សង្កាត់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ នឹងត្រូវកម្លាំងនគរបាលបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ក្រោយពីជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ជន សង្ស័យ ខន គឹមហេង ហៅ ឆន អាយុ ៣២ ឆ្នាំ មុខរបរ ជាអ្នកម៉ៅការសំណង់ រស់នៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិព្រៃទទឹង ឃុំចាក់ត្រី ស្រុករមាស ហែក ខេត្ដស្វាយរៀង ត្រូវបានកម្លាំងនគរ បាល ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនក្រោយ ពីទទួលសេចក្ដីរាយការណ៍ថា ជននេះបានក្លែងត្រាមេភូមិ និងចៅសង្កាត់ចោមចៅទៅ ខ្ចីលុយធនាគារ ហើយធ្លាប់បានធ្វើម្ដងរួច មកហើយដោយជោគជ័យ ។
ជុំវិញករណីខាងលើនេះ ចៅសង្កាត់ចោម ចៅលោក សុទ្ធ សាធ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា នេះជាលើកទី ១ហើយ ដែលមានជនខិលខូចក្លែងត្រារបស់ លោក ហើយទៅខ្ចីលុយ នៅធនា គារ ដែល សកម្មភាពទាំងនេះ គឺជាការប្រមាថយ៉ាង ធ្ងន់ធ្ងរ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិដែល ជាសេនាធិ ការ របស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ លោកចៅសង្កាត់ សុទ្ធ សាធ ក៏បានអំពាវនាវទៅស្ថាប័នមេក្រូហិរញ្ញវត្ថុ និងធនាគារទាំង ឡាយ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្រោយពីមាន ករណីឆបោកបែបនេះកើតឡើង ដែលធ្វើ ឱ្យប៉ះពាល់ ដល់ការងាររដ្ឋបាលរបស់អាជ្ញាធរ ថ្នាក់ក្រោមជាតិ ។
បើតាមលោកចៅសង្កាត់ ចោមចៅបាន ឱ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់បានក្លែង ត្រាមេភូមិ និងត្រារបស់ លោកម្ដងរួចមក ហើយ ហើយបានទៅខ្ចីលុយ ធនាគារចំនួន ៨០០០ដុល្លារ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៣ ។
លោកបានបន្ដទៀតថា ក្រោយ ពីប្រើល្បិចខាងលើនេះបានជោគជ័យ ជនសង្ស័យ បានធ្វើការ ក្លែងត្រាម្ដងទៀត ដោយ យកឈ្មោះអ្នកផ្សេងទៅខ្ចីលុយធនាគារ ចំនួន ១២០០០ដុល្លារ ប៉ុន្ដែ ដោយមាន ការ សង្ស័យនោះ ខាងធនាគារបានបញ្ជូនមន្ដ្រី របស់ខ្លួន ចុះមកសួរនាំ និងធ្វើការងារជាមួយអាជ្ញាធរមូល ដ្ឋាន ទើបបែកធ្លាយករណី ឆបោកនេះតែម្ដង។
ក្រោយពីបែកធ្លាយរឿងខាងលើនេះរួចហើយ អាជ្ញាធរមូល ដ្ឋាន និងសមត្ថកិច្ចបានបើកការស្រាវជ្រាវ ហើយ ឈានទៅដល់ការ ចាប់ខ្លួនជនសង្ស័យរូបនេះ រួចហើយ នាំខ្លួនទៅឆែកឆេរនៅផ្ទះ របស់គេក្នុងភូមិព្រៃព្រីងខាងជើង ស្រាប់ តែប្រទះឃើញ មានលិខិតក្លែងត្រា និង ត្រាក្លែងក្លាយទៀតផង ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យ ដឹងថា ចំពោះករណី លោកនឹងបើកការស្រាវជ្រាវបន្ដទៀត ដើម្បី កុំឱ្យមានទង្វើឆបោកកើតឡើង ក្នុងរូប ភាពយ៉ាងដូច្នេះបន្ដទៅមុខទៀត ។ សម្រាប់ជន សង្ស័យរូបនេះ ត្រូវបានលោកអធិការនគរ បាលខណ្ឌ បញ្ជាក់ថា កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល