-សង្ស័យក្នុងក្លឹប មានក្មេងស្ទាវប្រើ ប្រាស់គ្រឿងញៀន
ភ្នំពេញ៖ សន្ដិសុខ ដែលយាមប្រចាំការ នៅក្លឹបឌីស្គូពេលរាត្រី យីហោ “អារីណា” បានរងការ
ចោទប្រកាន់ថា ចាប់ភ្ញៀវវាយ បណ្ដាលឱ្យបែកភ្នែក រងរបួសធ្ងន់គ្រាន់តែ រាំបន្ដិចបន្ដួច នៅតាម
ផ្លូវចូលទៅកាន់ក្នុងក្លឹប ។
ហេតុការណ៍សន្ដិសុខ ក្លឹបរាត្រីដែល សម្បូរទៅដោយរឿងអាស្រូវ ស្ដីពីក្មេងស្ទាវ វាយគ្នា និង
កាប់ចាក់គ្នាវាយមកលើភ្ញៀវ ដែលចូលរាំលេងកំសាន្ដនោះ បានកើតឡើង កាលពីយប់ថ្ងៃទី១០
ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅទីតាំងក្លឹបនេះតែម្ដង នៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនរងគ្រោះដែលរងការវាយប្រហារ ដោយកណ្ដាប់ដៃ ពីសំណាក់ក្រុមសន្ដិសុខ ៥ទៅ ៦នាក់
របស់ក្លឹបកំសាន្ដខាងលើនេះ បានចាត់ទុកថា ទង្វើបង្កអំពើហិង្សា មិន ទទួលខុសត្រូវបែបនេះ
ដោយសារតែពួក សន្ដិសុខ ដែលខ្លះមានក្រមខ័ណ្ឌមានមន្ដ្រី សមត្ថកិច្ចផងនោះ អាងអំណាច
ថៅកែ របស់ខ្លួន ។
ការវាយភ្ញៀវក៏បានកើតឡើង ជាច្រើន លើក ពីសំណាក់សន្ដិសុខក្លឹបកំសាន្ដខាងលើនេះ កាល
ពីពេលកន្លងទៅ ប៉ុន្ដែ សមត្ថកិច្ច មិនដែលមានចំណាត់ការ ទៅលើពួកសន្ដិ សុខនេះឡើយ ទំ
នងជាត្រូវរ៉ូវគ្នា ឬមួយ សមត្ថកិច្ចមូលដ្ឋាន មិនមានអំណាចគ្រប់ គ្រាន់ ក្នុងការចាត់ការរឿងនេះ
ទុកបណ្ដែត បណ្ដោយឱ្យក្រុមសន្ដិសុខ ប្រើអំណាចហួស ហេតុ វាយទៅលើភ្ញៀវដែលចូលរាំ
លេង កំសាន្ដ ។
យុវជនម្នាក់ អាយុជាង ២០ឆ្នាំ ដែលរង របួសបែកភ្នែកខាងស្ដាំ បាននិយាយថា កាលពីយប់ថ្ងៃ
ទី ១០ ខែមិថុនា ឆ្នាំ ២០១៣ ខ្លួនជាមួយមិត្ដភ័ក្ដិ ៣-៤នាក់ផ្សេងទៀត បាននាំគ្នាទៅចូលរាំលេង
កំសាន្ដ ក្នុងក្លឹប ឌីស្គូខាងលើនេះ ។ យុវជនរងគ្រោះបានបន្ដ ថា នៅពេលដែលពួកគេប្រុងចូល
រាំនៅក្នុង ក្លឹប ប៉ុន្ដែ ដោយមនុស្សច្រើនពេក ទើបរូប គេបានឈររាំនៅតាមផ្លូវ ដែលចូលពីខាង
មុខក្លឹប ស្របពេលដែលមានអ្នករាំផ្សេង ទៀតផងដែរ ។ពេលនោះសន្ដិសុខម្នាក់បាន មកចាប់
រុញ ហើយប្រាប់ថា ឱ្យចូលទៅរាំ នៅខាងក្នុង ពេលនោះយុវជនរងគ្រោះបាន ឆ្លើយថា គ្រាន់
តែប្រាប់បានហើយ កុំចាំបាច់ យកដៃរុញ ពីព្រោះមានគេផ្សេងទៀត ក៏ បានរាំនៅលើផ្លូវនេះ
ដែរ ។ គ្រាន់តែប៉ុណ្ណឹង សន្ដិសុខក្លឹបខាងលើរួមជាមួយបក្ខពួក ៤-៥ នាក់ បានចាប់ក្រៀក ហើយ
វាយចំលើ ផ្ទៃមុខ បណ្ដាលឱ្យបែកភ្នែកខាងស្ដាំតែម្ដង ទៅ ។ យុវជនរងគ្រោះដោយសារតែមិន
ចង់នាំរឿងវែងឆ្ងាយ សុខចិត្ដចាកចេញពី ក្លឹបទៅព្យាបាលមុខរបួស ដោយឡែកក្រុម សន្ដិសុខ
ទាំងនេះ មិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះទេ ដោយសារតែអាងអំណាចថៅកែ ដែល
មានបុណ្យស័ក្ដិ និងទ្រព្យ សម្បត្ដិនោះ ។
គួរបញ្ជាក់ថា ក្លឹបកំសាន្ដ “អារីណា” ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថា តែង តែបង្កសកម្ម
ភាព មិនប្រក្រតីជាច្រើន ដូច ជា ក្រុមក្មេងស្ទាវវាយកាប់ចាក់គ្នាដោយ សារតែឈ្លោះប្រកែក
និងដណ្ដើមស្រីនៅ ក្នុងក្លឹប ហើយភាគច្រើនសុទ្ធតែក្រុមក្មេង ស្ទាវ ទៅចូលលេងនៅក្នុងក្លឹប
កំសាន្ដមួយ នេះ ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង តែងតែរអ៊ូរទាំ ចំពោះការចាក់សំឡេង
ខ្លាំងៗ រំខានការរស់នៅ និងដេកពួនរបស់ ពួកគាត់ជារៀងរាល់យប់ ប៉ុន្ដែ មិនហ៊ាន ទៅប្រាប់
អាជ្ញាធរ និងសមត្ថកិច្ចពីព្រោះគិត ថា បើទៅប្រាប់សមត្ថកិច្ចក៏គ្មានលទ្ធផលអ្វី ដែរ ដោយសារ
តែពុំមានអំណាចគ្រប់គ្រាន់ ដើម្បីចាត់ការរឿងនេះបាន ។
ជាមួយគ្នានេះ ប្រភពព័ត៌មានមួយបាន លួចបង្ហើបប្រាប់ថា ក្រុមក្មេងស្ទាវខ្លះអាច នឹងប្រើប្រាស់
គ្រឿងញៀន នៅក្នុងក្លឹប កំសាន្ដនាពេលរាត្រីខាងលើនេះផងដែរ ដូច្នេះ មជ្ឈដ្ឋានមួយចំនួន
សូមអំពាវនាវ ទៅកាន់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធធ្វើ ការស៊ើបអង្កេត និងស្រាវជ្រាវតាម
ជំនាញ របស់ខ្លួន នៅក្នុងក្លឹបកំសាន្ដមួយនេះដែល តែងតែបង្កភាពរញ៉េរៃ្ញញ៉ និងគ្មានរបៀប
រៀបរយ ។ ប្រជាពលរដ្ឋសូមអំពាវនាវឱ្យ ថ្នាក់ដឹកនាំខណ្ឌចំការមន រួមទាំងថ្នាក់ដឹក នាំរាជ
ធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ចពាក់ ព័ន្ធ គួរចាត់ការបញ្ហាមិនប្រក្រតីទាំងនេះ ដើម្បីជាការព្រ
មាន និងជួយរក្សាសណ្ដាប់ ធ្នាប់សង្គម ទៅតាមបណ្ដាក្លឹបផ្សេងទៀត។
ដោយឡែកក្រុមសន្ដិសុខ ដែលតែងតែ បង្កអំពើហិង្សា អាងអំណាច និងយសស័ក្ដិ ថៅកែ
របស់ខ្លួននោះ មិនត្រូវបានចាត់វិធាន ការណាមួយ ពីសំណាក់សមត្ថកិច្ចនោះទេ ហេតុដូច្នេះ
បើទុកឱ្យពួកគេបន្ដធ្វើបែបនេះ ទៀត ភ្ញៀវផ្សេងទៀតអាចនឹងរងការវាយ ប្រហារពីសំណាក់
ពួកគេ ជាក់ជាមិនខាន ឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល