CamNews

ព័ត៌មានជាតិ 

សិស្សពូកែ ថ្នាក់ទី៧ ដោះស្រាយ លំហាត់គណិតវិទ្យា ថ្នាក់ទី៩ នៅវិទ្យាស្ថាន ប៊ែលធី

ភ្នំពេញ៖ ពិតជារឿង នឹកស្មានមិនដល់ កូនសិស្សម្នាក់ អាយុទើបតែ១៣ឆ្នាំ រៀនថ្នាក់ទី៦ នៅ វិទ្យា
ស្ថានឯកជន ប៊ែលធី បានប្រឡងជាប់ថ្នាក់ទី៩ ផ្នែកគណិតវិទ្យា នៅក្នុងវិទ្យាស្ថានមួយនេះ ដោយ
ទទួលបានពិន្ទុល្អថែមទៀតផង។

កុមារា ដាន់ ហង្សសឹង្ហ មាឌតូចល្អិត ដែលជាសិស្សពូកែ រកដំណោះស្រាយគណិតវិទ្យាបាន ត្រូវ
បានឪពុកឈ្មោះ ដាន់ សុវណ្ណ បាននាំមកដល់ទីស្នាក់ការ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន
ប្រាប់ឲ្យដឹងថា បន្ទាប់ពីក្រសួង បានប្រកាសប្រឡងសញ្ញាបត្របឋមភូមិ នៅទូទាំងប្រទេស ទាំង
សាលារដ្ឋ និងឯកជន រួចមក ប្អូនប្រុសបានទៅទទួលពាក្យ សម្រាប់បំពេញបែបបទចូល ប្រឡង
នៅវិទ្យាស្ថានប៊ែលធី ហើយប្អូនក៏បានចូលប្រឡង ផ្នែកគណិតវិទ្យា ដោយទទួលបាន ពិន្ទុល្អថែម
ទៀត។ អ្វីដែលជាការកត់សម្គាល់នោះ គឺគ្រាន់តែប្អូនបានឃើញលំហាត់ ប្អូនមាន គំនិតរកដំណោះ
ស្រាយបានភ្លាម។

លោក ដាន់ សុវណ្ណ បានឲ្យដឹងថា កូនរបស់គាត់ ពិតជាសិស្សម្នាក់រៀនពូកែ ហើយជាពិសេស ពូកែ
ខាងដោះស្រាយ គណិតវិទ្យាប្រាកដមែន។ លោកបានលើកឡើងថា តើក្រសួងអប់រំគួរតែ កែប្រែកម្ម
វិធីសិក្សា ដោយអនុញ្ញាឲ្យកូនរបស់គាត់ បានចូលរៀនដូចសិស្សដទៃបានទេ ពីព្រោះ រូបគេពិតជា
មានគំនិតឆ្លាតវៃ។

លោកបានបញ្ជាក់ថា “មានអ្នកខ្លះបានផ្តល់យោបល់ឲ្យខ្ញុំថា គួរតែដំឡើងអាយុកូនរបស់ខ្ញុំទៅ ដើម្បី
ឲ្យបានចូលរៀនដូចគេ ប៉ុន្តែខ្ញុំបានប្រាប់ថា មិនអាចកែអាយុកូនខ្ញុំបាន ដើម្បីបានទៅ រៀនទេ”។

សូមបញ្ជាក់ថា វិទ្យាស្ថានបានកំណត់ ពេលវេលា ៦០នាទី ឲ្យសិស្សទាំងអស់ ប្រឡងនូវគណិត វិទ្យា
ចំនួន២លំហាត់ធំៗ ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គឺប្អូនធ្វើតែ១០នាទីប៉ុណ្ណោះ ហើយបានពិន្ទុស្ទើរតែ១០០
ភាគរយ ចំពោះការសួរផ្ទាល់មាត់វិញ ក៏មានភាពរហ័សរហួន និងត្រឹមត្រូវទាំង អស់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ