ភោជនីយដ្ឋានមួយឈ្មោះ Clothing Optional Dinner នៅតំបន់ Manhattan នាទីក្រុង
NewYork សហរដ្ឋអាមេរិច ម្ចាស់ឈ្មោះ John Ordover បានបើកបំរើសេវាកម្មអាហារប្លែក
ពីភោជនីយដ្ឋានផ្សេងៗ ដោយភោជនីយដ្ឋានរបស់គាត់តំរូវអោយភ្ញៀវទាំងឡាយដែល
មានបំណងទទួលទាននៅទីនោះត្រូវ ដោះសំលៀកបំពាក់ចេញអស់ទើបអនុញ្ញាតអោយ
ចូលបាន ។ មានតែបុគ្គលិកធ្វើការនៅទីនោះទេទើបអនុញ្ញាតអោយស្លៀកពាក់ ដើម្បីរក្សា
អនាម័យរួម ។
ភ្ញៀវទាំងឡាយពេលឈានជើងដល់មាត់ទ្វារនៃភោជនីយដ្ឋាន គឺត្រូវបានបុគ្គលិកនៅទីនោះ
សំណូមពរអោយដោះសំលៀកបំពាក់ចេញទាំងអស់ ដោយមិនអោយមានកន្លែងណាមួយ
ត្រូវបានបិទបាំងដោយក្រណាត់ឡើយ ។ សំលៀកបំពាក់របស់ភ្ញៀវត្រូវបានរក្សារទុកយ៉ាង
ប្រយ័ត្នប្រយែងបំផុត និងត្រូវសងជូនភ្ញៀវវិញនៅពេលដែលពួកគេទទួលទានរួចរាល់ ៕
(ប្រភពពី MaskOnline)
ដោយ៖ រដ្ឋា