CamNews

ប្លែកៗ 

បុរសជំទង់អាយុ21ឆ្នាំប្រកាសរកប្រពន្ធមានអាយុចាប់ពី 40ឆ្នាំ និងមានកូន

បុរសជំទង់អាយុ 21 ឆ្នាំ ម្នាក់ បានសរសេរដំណឹងស្វែងរកប្រពន្ធ នៅនឹងរថយន្តរបស់
ខ្លួនរួចធ្វើដំនើរទៅគ្រប់ទិសទីក្នុងតំបន់ ដែលសេចក្តីប្រកាសនោះគឺរកតែស្រ្តីដែលមាន
អាយុចាប់ពី 40 ឡើងទៅនិងមានកូនផង ។

ហេតុការណ៍ដ៏ចំឡែកនេះបានកើតឡើងនាថ្ងៃទី 23 មេសា 2011 កន្លងទៅនៅស្រុក
Song Yang ក្រុង Changchun ខេត្ត Jilin ប្រទេសចិន ។ ន័យសេចក្តីដំណឹងជ្រើសរើសត្រូវបានសរសេរនៅលើរថយន្តនិងបានធ្វើការណែនាំអំពី
ខ្លួនឯង របស់បុរសនោះដែលមានដូចខាងក្រោម ៖
-ឈ្មោះ: Phan Mo Mo ភេទ ប្រុស
-អាយុ :21 ឆ្នាំ -និស្ស័យ: រួសរាយរាក់ទាក់
-ចំណង់ចំណូលចិត្ត: ពិសារស្រា
-កំពស់ : ជាងមួយម៉ែត្រ
-មុខរបរ :មានការងារច្បាស់លាស់ ,ប្រាក់ខែគិតជា ដុល្លា , ប្រាក់មិនចោទជាបញ្ហា
-បំណង:ស្វែងរកគូរអនាគតដែលជាស្រ្តី មានអាយុចាប់ពី 40 ឆ្នាំឡើងទៅ (ត្រូវមានកូន)
-កូន : ត្រូវមានអាយុពី 18-25 ឆ្នាំ ភេទស្រី សុខភាពល្អ មិនមានជំងឺផ្សេងៗ ។

ដំណឹងប្រកាសនេះត្រូវបានបង្ហោះនៅលើគេហទំព័រមួយចំនួននាថ្ងៃទី 30 មេសា និងមាន
ភាពទាក់ទាញនិងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាមហាជន ដែលនេះគឺជាព្រឹត្តិការណ៍
ដ៏កំរមួយនៅក្នុងសង្គម ។

ចំពោះហេតុការដ៏ចំលែកនេះត្រូវបានអ្នកក្នុងតំបន់បញ្ជាក់ថា វាជារឿងពិតមិនមែន កុហក
ឡើយ តែចំពោះមូលហេតុមិនត្រូវបានសមីខ្លួន រឺ ប្រភពណាមួយធ្វើការបកស្រាយអោយ
អស់ចម្ងល់ឡើយ ៕
(ប្រភពពី DV)
ដោយ៖ រដ្ឋា

Tags: