CamNews

ប្លែកៗ 

ក្មេងប្រុសអាយុ ១២ឆ្នាំ ក្លាយជានិស្សិតវ័យក្មេងបំផុតក្នុងលោក

ខណៈដែលមិត្តភ័ក្ដិដែលមានអាយុដំណាលគ្នា ទើបតែចាប់ផ្ដើមរៀនថ្នាក់ទី ៧ តែ Jeremy Shuler
បែរជាត្រូវបានទទួលស្វាគមន៍ឱ្យចូលសិក្សានៅសកលវិទ្យាល័យល្បីឈ្មោះមួយនៅអាមេរិក។

Jeremy Shuler ក្លាយជានិស្សិត​ក្នុងវ័យ​ ១២ឆ្នាំ

កុមារាអាយុ ១២ឆ្នាំនេះ បានចាប់ផ្ដើមរៀនគណិតវិទ្យាចាប់តាំងពីអាយុ ៧ឆ្នាំ។ ក្រោយរយៈពេល
សិក្សាបាន ៥ឆ្នាំ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន Jeremy Shuler ក៏ត្រូវបានសកលវិទ្យា
ល័យ Cornell University (New York) នៃប្រព័ន្ធសាលារៀនលំដាប់កំពូលរបស់អាមេរិក Ivy League
ទទួលយកធ្វើជានិស្សិត ហើយកុមារារូបនេះក៏ក្លាយជានិស្សិតវ័យក្មេងបំផុតក្នុងពិភពលោកនា
បច្ចុប្បន្ន។ ជាមួយនឹងរយៈពេលពីរឆ្នាំ បើសិនជាជោគជ័យ Jeremy Shuler ក៏នឹងបានបញ្ចប់ការ
សិក្សាដូចទៅនឹងមិត្តរួមថ្នាក់ដទៃ។

Jeremy Shuler មានស្រុកកំណើតនៅរដ្ឋ Texas។ ម្ដាយរបស់កុមារនេះគឺអ្នកស្រី Harrey គាត់គឺ
ជាសាស្ដ្រាចារ្យមួយរូបនៅសកលវិទ្យាល័យ Texas Tech ហើយគាត់ក៏ជាអ្នកបង្រានកូនរបស់ខ្លួន
នៅក្នុងផ្ទះ។ ពេលមានអាយុ ១០ឆ្នាំ Shuler រៀនចប់កម្មវិធីសិក្សាសម្រាប់មហាវិទ្យាល័យ និងបាន
ឆ្លងកាត់ដោយជោគជ័យនូវការប្រឡងចំនួន៧សម័យកាល អំពីគណិត និងមុខវិជ្ជាដែលទាក់ទឹន
នឹងវិទ្យាសាស្ដ្រ។

Shuler បានចុះឈ្មោះចូលរៀនក្នុងកម្មវិធីមួយរបស់សាលា Texas Tech ហើយក៏បានបញ្ចប់ការសិក្សា
កាលពីឆ្នាំទៅ។

ជាមួយនឹងលទ្ធផលល្អក្នុងការសិក្សា Shuler ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ដូច្នេះ នៅពេលកុមារ
រូបនេះ ដាក់ពាក្យសុំចូលសិក្សាផ្នែកវិស្វករនៅសាលា Cornell ភ្លាមនោះ សាលានេះក៏បើកទ្វារទទួល
Shuler ដោយក្ដីរីករាយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ cnbc