CamNews

ព័ត៌មានជាតិ 

ម្ចាស់​រថយន្ត ​ប្តឹង​ទារ​សំណងជំងឺ​ចិត្ត​ ១ម៉ឺន​ដុល្លារ​ពី ក្អយ

ភ្នំពេញៈ បន្ទាប់ពីអតីតតារាកំប្លែង ដែលធ្លាប់មានប្រជាប្រិយភាព កំប្លែងល្បីគួរសមមួយរូប នាង
ជួន ចាន់រតនា ហៅ ក្អយ បានបង្ហាញវត្តមាន នៅលើបណ្តាញ សារព័ត៌មានការពីពេលថ្មីៗនេះ
រួចមកក៏ស្រាប់តែព័ត៌មាន ស្តីពីការប្តឹងផ្តល់ទាមទារ សំណងជំងឺចិត្តពីសំណាក់ ដើមបណ្តឹងដែល
ជា ម្ចាស់រថយន្ត ក៏បានផ្ទុះឡើងសារជាថ្មីម្តងទៀត។

ប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យ Looking TODAY ដឹងថាម្ចាស់បណ្តឹងដែលជា អ្នកចាញ់បោក
ស្រីស្រស់ ដែលជាអតីតតារាកំប្លែង ក្នុងក្រុមនាយក្រឹម នាងក្អយ គឺលោក ស៊ុន វ៉ាកាលពីពេល
កន្លងទៅថ្មីៗនេះ មេធាវីតំណាងជនរងគ្រោះ លោក ស៊ុន វ៉ា បានទាមទារជំងឺចិត្តចំពោះ ការខាត
បង់ពេលវេលាពីជន ជាប់ចោទចំនួន ១ម៉ឺនដុល្លារ ព្រមទាំងទាមទារឲ្យតុលាការកាត់ទោស ជន
ល្មើសទៅតាមច្បាប់ដោយ ការទាមទារសំណងជំងឺចិត្តនេះ បានធ្វើការជំនុំជម្រះកំបាំង មុខជន
ជាប់ចោទឈ្មោះ នាងក្អយ និងដើមបណ្តឹង។ ពោលគឺមានតែមេធាវី ការពារក្តីរបស់ជនជាប់ចោទ
និងមេធាវីដើមបណ្តឹង និងមានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តែប៉ុណ្ណោះ។

ប្រភពខាងលើបាន បង្ហើបប្រាប់ឲ្យដឹងថា កាលពីដើមខែកក្កដានេះ តុលាការ សាលាដំបូងរាជធានី
ភ្នំពេញ  បានលើកយកសំណុំរឿងរបស់នាង ជួន ចាន់រតនា ពីបទ “រំលោភលើសេចក្តីទុកចិត្ត ក្លែង
ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ”មកធ្វើការជំនុំជម្រះ។ ដោយមេធាវី
ការងារក្តី ឲ្យជនរងគ្រោះបានលើកយកហេតុផល និងចំណុចខាតបង់របស់កូនក្តី នៅចំពោះមុខ
តុលាការ ទាមទារសំណង់ជំងឺចិត្ត ,ការខាតបង់ពេលវេលា និងស្នើរសុំឲ្យតុលាការកាត់ទោស ទៅ
លើជនជាប់ចោទទៅតាមច្បាប់ ឲ្យស័ក្ដិសមទៅតាមទោសកំហុស ដែលនាង ក្អយ បានធ្វើនាពេល
កន្លងមក។

អតីតតារាកំប្លែងសម្បូរវោហារ កំប្លុកកំប្លែង អ្នកនាង ជួន ចាន់រតនា ហៅ ក្អយ នាពេលកន្លងមក
នាងធ្លាប់តែ សម្ញែងភាពហ៊ឺហារជាមួយ រថយន្តស៊េរីទំនើបជិះបង្អួតគេឯង ដោយគ្មានអ្នកណាម្នាក់
ដឹងថា រថយន្តដែលនាងជិះនោះគឺជារថយន្ត ដែលនាងជួលគេនោះទេ។ តែព័ត៌នេះត្រូវបានបែក
ខ្ទរខ្ទារ ដោយសារតែម្ចាស់រថយន្តដើម លោក ស៊ុន វ៉ា បានទម្លាយព័ត៌មាននេះ និងបានដាក់ពាក្យ
បណ្តឹង ទៅតុលាការទើបធ្វើឲ្យមហាជន ដឹងថានាងបានជួលរថយន្តម៉ាកឡិចស៊ីស RX300 ជួល
តម្លៃ ៦០០ដុល្លារអាមេរិក ក្នុងមួយខែ និងមួយគ្រឿងទៀតម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ជួលក្នុង
តម្លៃជាង ៣០០ដុល្លារអាមេរិក ក្នុងមួយខែ ។ ប៉ុន្តែនាងពុំមានប្រាក់ យកទៅបង់ថ្លៃជួលរថយន្តរាល់
ខែនោះ ហើយមិនតែប៉ុណ្ណោះទេ នាងថែមទាំងយករថយន្តម៉ាកឡិចស៊ីស RX300 ទៅបញ្ចាំ និង
លក់ឱ្យអ្នកដទៃ ដោយបានធ្វើកាតគ្រី ដាក់ឈ្មោះនាងស្ងាត់ៗ ទៀតផង។

ទោះបីជាយ៉ាងណា Looking TODAY នឹងខិតខំតាមដានចំពោះព័ត៌មាននេះ ឲ្យលម្អិតបន្តទៀត
ដើម្បីមក ធ្វើការចុះផ្សាយបន្តបន្ទាប់ ដល់មហាជនបានជ្រាប កាន់តែច្បាស់បន្ថែមទៀត៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ