CamNews

ព័ត៌មានជាតិ 

ចាប់រំលោភ ប្អូនស្រីជីដូនមួយ គូដណ្តឹង រួចចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសកម្មករម្នាក់ ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលរបស់ខ្លួន កាល
ពីវេលាម៉ោង ៣និង៤០ នាទីទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់
ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែដឹងខ្លួនខុស ក្រោយចាប់រំលោភប្អូនស្រីជីដូនមួយ
គូដណ្តឹងរបស់ខ្លួន ពេលកំពុងស្នាក់នៅជាមួយនារីរងគ្រោះ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះរូបនេះ មានឈ្មោះ រស់ វណ្ណា
អាយុប្រមាណ ៣០ឆ្នាំ មានស្រុកកំណើត នៅស្រុក កំពង់លាវ ខេត្តព្រៃវែង ហើយបច្ចុប្បន្ន មាន
មុខរបរជាកម្មករ និងស្នាក់នៅបន្ទប់កើតហេតុ ជាមួយគូដណ្តឹងរបស់ខ្លួន និងស្រី៣នាក់ផ្សេងទៀត។

សេចក្តីរាយការណ៍ បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានស្នាក់នៅក្នុងបន្ទប់ជួល
ជាមួយប្អូនស្រីជីដូនមួយរបស់ខ្លួន ខណៈនារីគូដណ្តឹង និងស្រី២នាក់ផ្សេងទៀត បានទៅធ្វើការនៅ
ពេលយប់។ ពេលកំពុងនៅក្នុងបន្ទប់ជាមួយគ្នា ស្រាប់តែជនរងគ្រោះ ធ្វើសកម្មភាពចាប់រំលោភ នារី
អនាគត ប្អូនស្រីថ្លៃជីដូនមួយ នៅវេលាម៉ោងប្រមាណ ១យប់រំលងអាធ្រាត្រ ។ ក្រោយចាប់រំលោភ
បានសម្រេចរួច ខាងនារីបានសុំមកងូតទឹក ស្រាប់តែចេញមកក្រៅបន្ទប់ ហើយចាក់សោរពីក្រៅជាប់
រួចរត់ទៅប្រាប់ម្ចាស់ផ្ទះជួល ឲ្យទៅប្តឹងសមត្ថកិច្ច ។

លុះពេលព្រឹកឡើង នៅពេលសមត្ថកិច្ច បើកទ្វារបន្ទប់ ក៏ឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនបាត់
ទៅ។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅស្រាវជ្រាវលើករណីនេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

 


Tags: nation news social ព័ត៌មានជាតិ