CamNews

ប្លែកៗ 

ប្រជុំរឿងប្លែកៗនៅក្នុងពិភពលោក

សម័យបច្ចុប្បន្នមានមនុស្សមួយភាគ ពុំសូវមានការខ្មាសអៀន រឺភ័យខ្លាចច្រើនដូចមុនទៀត
ហើយ ពួកគេសុខចិត្តចំណាយទាំងថវិការ ទាំងទឹកចិត្ត ពេលវេលា រហូតដល់បង់ខ្លួនប្រាណ
អោយតែទទួលបានផលចំណេញមកវិញ ។ តើពួកគេបានធ្វើអ្វីខ្លះទៅ?
1.សៀតទូរស័ព្ទនៅចន្លោះសុដន ផ្សព្វផ្សាយពាណិជ្ជកម្មអោយអាវទ្រនាប់

កាលពីថ្ងៃ ទី 11 ខែកញ្ញា ឆ្នាំ​2001 នៅឯ Tianhe ខេត្ត Guangzhou ប្រទេសចិនមានពិធី
ប្រលងបវរកញ្ញា ដ៏អាធឹកអាធមក្រោមការឧបត្ថម្ភពីក្រុមហ៊ុម ផលិតផល សំលៀកបំពាក់
ក្នុងមួយដែលបេក្ខនារីទាំងនោះបានយកទូរស័ព្ទមកសៀតនៅចន្លោះដើមទ្រូងទាំងពីរ
ដើម្បីបង្ហាញពីគុណភាពរបស់អាវទ្រនាប់ជូនដល់មហាជនទស្សនា ។

2.ចំណាយប្រាក់ដើម្បីទាក់ទាញភ្ញៀវ


កាលពីថ្ងៃទី 30ខែមេសា 2011 មានភ្ញៀវរាប់សិបនាក់មកជួបជុំគា្ននៅឯស្ពាន Nhuan Yang
ប្រទេសចិន ដើម្បីរង់ចាំពិធីបាចលុយពីសំណាក់បុគ្គលិកបំរើការអោយក្រុមហ៊ុនទេសចរណ៍
ក្នុងតំបន់មួយ ដែលពិធីនេះបានចាប់ផ្តើមឡើងនៅម៉ោងប្រមាណជា 2 រសៀលម៉ោងក្នុង
ប្រទេសចិន ដោយមាននារីដ៏ស្រស់ស្អាត បីនាក់ ក្នុងដៃមានក្រដាសប្រាក់យ៉ាងច្រើនត្រៀម
ខ្លូនបាចចែកជូនដល់មហាជន ។ក្រដាសប្រាក់បានតំលៃរហូតដល់100 yuan ប្រហាក់
ប្រហែលនឹង 6ម៉ឺនរៀលក្នុងមួយសន្លឹកដែលកាលនោះមានមនុស្សយ៉ាងច្រើនកុះករបានមក
ប្រជ្រៀតគ្នាដើម្បីរើសប្រាក់ រហូតដល់បង្កអោយមានរបួសស្នាម ដែលបច្ចុប្បន្នក្រុមហ៊ុននោះ
កំពុងតែប្រឈមនឹងទោសមិនទាន់ដោះស្រាយរួចរាល់នៅឡើយ ។

3.បញ្ចុះតំលៃស្រោមអនាម័យចំពោះសិស្សនិស្សិត


កាលពីខែ កញ្ញាឆ្នាំ​2008 ក្នុងពិធីបើកសម្ភោធសាលារៀន​ មានក្រុមហ៊ុនផលិតស្រោម
អនាម័យមួយក្នុងប្រទេសចិន បានធ្វើគំរោងបញ្ចុះតំលៃយ៉ាងពិសេសចំពោះសិស្សនិសិ្សត
ទូទៅដែលបានជាវនូវផលិតផលរបស់ក្រុមហ៊ុននោះ សេចក្តីប្រកាសបានដាក់ផ្សាយពាស
ពេញនៅគ្រប់ទីកន្លែងនៃពិធី ។

4.ផ្សព្វផ្សាយពាណិជ្ជកម្ម ឧបករណ៍ដាំទឹក


កាលពីថ្ងៃទី13 កញ្ញា 2010 ក្នុងពិធីតាំងពិព័រណអន្តរជាតិមួយនៅ Fuzhou ប្រទេសចិន មាន
ក្រុមហ៊ុន ផលិត ឧបករណ៍ដាំទឹក មួយបានជួល តារាស្អាតៗជាច្រើនដើម្បីមកផ្សាយពាណិជ្ជ
កម្ម ដោយតំរូវអោយតារាទាំងនោះចុះងូតទឹកនៅក្នុងអាងមួយ រួចយកទឹកពីអាងនោះទៅដាំ
បរិភោគ ក្រោមការយកចិត្តទុកដាក់តាមដានពីមហាជន ក្រុមហ៊ុននោះ ចង់ធ្វើការបញ្ជាក់ថា
ផលិតផលរបស់ខ្លួនមិនត្រឹមតែមានគុណភាពល្អ អាចសំលាប់មេរោគ បានប៉ុណ្ណោះទេ ថែម
ទាំងលក់ជូនក្នុងតំលៃថោកទៀតផង ។
5.អាក្រាតកាយ ផ្សាយពាណិជ្ជកម្មអោយផលិតផលទឹកដោះគោជូរ


កាលពីខែ មករា ឆ្នាំ 2003 នៅក្នុងពិធីមួយនាទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានធ្វើ
នូវពិធីមួយគឺការផ្សព្វផ្សាយផលិតផលទឹកដោះគោជូរ ដោយក្រុមហ៊ុនបានជួលនារីស្រស់
ស្អាត 3 នាក់អាក្រាតកាយទាំងស្រុងដើម្បីធ្វើការផ្សព្វផ្សាយផលិតផល ។ តែក្រុមហ៊ុននោះ
ត្រូវរងការទិទៀនយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ដោយគេយល់ថាទង្វើដែលបានធ្វើ
វាជាអំពើដ៏អាសអាភាសបំផុតនៅក្នុងសង្គម ដែលត្រូវតែទទួលទោសចំពោះមុខច្បាប់ ។

6.ការផ្សាយពាណិជ្ជកម្មក្រោម ចំណងជើងថា ទិញទ្រនាប់ក្រាលថែមជូនប្រពន្ធ


នេះគឺជាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយនៅក្រុង Shaanxi ប្រទេសចិន ដែលនេះគឺជាការបោកបញ្ឆោតយ៉ាងច្បាស់ក្រឡែតចំពោះអតិថិជន ។ ក្រោយមក
ក្រុមហ៊ុននេះត្រូវបានជាប់ទោសពីបទឆរបោក និងតំរូវអោយធ្វើការទំលាក់ផ្លាកផ្សព្វផ្សាយ
ពាណិជ្ជកម្មរបស់ខ្លួនចោល ផងដែរ ។

7.អាក្រាតកាយទៅធ្វើការ


នេះជាការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ប៉ុស្តិ៍ទូរទស្សន៍ថ្មីមួយក្នុងទីក្រុង ឡុងប្រទេស
អង់គ្លេស ដែលកាលពីថ្ងែទី17 ខែឧសភាឆ្នាំ 2010 មានមនុស្ស 4 នាក់ស្រី2 ប្រុស 2 អាក្រាត
កាយទាំងស្រុងធ្វើដំនើរនៅក្នុងចំនោមមហាជនទូទៅ ហាក់បីដូចជាកំពុងតែធ្វើដំនើរទៅ
កន្លែងធ្វើការដូច្នោះ ។ តាមការបញ្ជាក់អោយដឹងពីអ្នកទាំង 4 នាក់នោះបានអោយដឹងថា ពួកគេកំពុងតែធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអោយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយរបស់
អង់គ្លេសដែលទើបតែបង្កើត ក្រោមប្រធានបទ បន្ទប់ធ្វើការគ្នានការស្លៀកពាក់ ។

8.បរិភោគអាហារ របស់ឆ្កែ


ខែមីនា ឆ្នាំ 2010 ស្រ្តីពីរនាក់គឺ Alison Weiner និង Hanna Mandelbaum បានចាប់ផ្តើមគំរោង
ទទួលទានចំនី ដែលជាចំនីសំរាប់សត្វឆ្កែ ក្នុងរយៈពេលពេញមួយខែ ។ តាមការបកស្រាយ
របស់ស្រ្តីទាំងពីរអ្នកនោះអោយដឹងថា ពួកនាងធ្វើនេះគឺដើម្បីផ្សព្វផ្សាយដល់មហាជនទូទៅ
អោយបានដឹងថា រាល់ផលិតផលរបស់ Evermore Pet Foodដែលជាស្នាដៃរបស់ពួកនាង
បង្កើតឡើងគឺមានគុណភាពល្អ និង សំបូរដោយជីវជាតិចិញ្ចឹមគ្រប់ប្រភេទ មិនត្រឹមតែអាហារ
របស់មនុស្ស ប៉ុណ្ណោះទេ សូម្បីតែអាហាររបស់សត្វ ក៏មាន និងអាចបរិភោគបានដូចគ្នា ៕
(ប្រភពពី Huanqiu)
ដោយ៖ រដ្ឋា

Tags: