CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនចោរប្លន់ ពីរនាក់ ខណៈក្រុមចោរធ្វើសកម្មភាព បាញ់នារីម្នាក់ ប្លន់យកម៉ូតូ

-សមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត

ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ ក្នុងចំណោមបក្ខពួកទាំងអស់ មានគ្នាពីរនាក់ត្រូវសមត្ថកិច្ច
នគរបាល ខណ្ឌដង្កោ ចាប់ខ្លួនបាននៅចំណុច ផ្លូវទំនប់ស្ទឹងព្រែកត្នោត ភូមិអង្គ សង្កាត់ប្រទះឡាង
ខណ្ឌដង្កោ កាលពី វេលាម៉ោង ១៩ នឹង ២០ នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេ
បានធ្វើសកម្មភាព បាញ់ប្រហារ លើកស្រី្តម្នាក់ បណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូម៉ាកហុងដា សេ
១២៥ មិនបានសម្រេច ហើយត្រូវសមត្ថកិច្ច ចាប់ជាប់ម្នាក់ភ្លាមៗ ។

លោក យឹម សារ៉ាន់ អធិការបនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាចោរប្លន់ដែលសមត្ថកិច្ច បង្ក្រាប
បានខាង លើនេះ ឈ្មោះ សុទ្ធ សុធី ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិដើមពោធិ៍ សង្កាត់ជ័យ
ជំនៈ ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងបក្ខពួកម្នាក់ទៀត ដែលរត់រួចឈ្មោះ ភ័ក្រ អាយុជាង២០ឆ្នាំស្នាក់
នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោកអធិការបានបន្តថា មុនពេលដែលសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនឈ្មោះ សុទ្ធ សុធី គឺពួកគេ
បាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ស្លាកលេខ តាកែវ 1H-3723
ធ្វើសកម្មភាពបាញ់ចំនួន ពីរគ្រាប់ទៅលើកនារីម្នាក់ មិនទាន់បានស្គាល់អត្តសញ្ញាណ នៅចំណុចភូមិ
អង្គ សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ ប្លន់យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BU-
1008 មិនបានសម្រេច ដោយសារនារី រងគ្រោះមិនព្រមឲ្យ ។

ពេលនោះក្រុមជនប្រដាប់អាវុធក៏ បង្ខំចិត្តបាញ់ប្រហារចំនួនពីរគ្រាប់ ចំភ្លៅ ខាងឆ្វេង បណ្តាលឲ្យរង
របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ។

ក្រោយពេលមានសកម្មភាពប្លន់ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានទទួលពត៌មានថាមានអំពើ ប្លន់ប្រដាប់
អាវុធកើតឡើង លោកអធិការដ្ឋានខណ្ឌដង្កោ បានបញ្ជាកម្លាំងអន្តរាគមន៍ ចុះពួកស្ទាក់ចាប់បាន ចោរ
ប្លន់ ម្នាក់ភ្លាមៗ នៅចំណុចភូមិសាស្រ្តខាងលើ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សុទ្ធ សុធី បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកម្នាក់ទៀតពិតជាបាន
ធ្វើសកម្មភាពបាញ់ ប្រហារលើនារីរងគ្រោះប្លន់យក ម៉ូតូពិតប្រាកដមែន ដោយ ខ្លួនជាអ្នកបើកម៉ូតូ
ហើយឈ្មោះ ភ័ក្រ ជាអ្នកដៃដល់បាញ់ប្រហារលើនារីរងគ្រោះប្លន់ យកម៉ូតូមិនបាន សម្រេច ដោយ
សារ អ្នកស្រុកឃើញទាន់មានសភាពជ្រូលច្របល់កើតឡើង ធ្វើឲ្យពួកខ្លួនភ័យស្លន់ ស្លោក៏នាំគ្នាជិះ
ម៉ូតូរត់គេច ដល់ចំណុចព្រៃស្ងាត់ ក៏ផ្តួលម៉ូតូចោលរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចចាប់ខ្លួនគេបានម្នាក់។

លោក យឹម សារ៉ាន់ បានបញ្ជាក់ ថាការបង្រ្កាបករណីប្លន់ប្រដាប់អាវុធខាងលើនេះក៏មាន ការបញ្ជា
ផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងលោក ជួន ណា
រិន្ទ ស្នងរងការនគរបាល រាជធានីភ្នំពេញផងដែរ ។

អធិការនគរបាលខណ្ឌដង្កោ លោក យឹម សារ៉ាន់ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ
២០១៣នេះ កម្លាំងនគរបាលរបស់លោក បានឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតហើយ។

បើតាមលោកអធិការ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការ
ដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីសាកសួរបន្តទៀត មុននឹងបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវ
ច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ