Nong Arunosha បង្ហើបឱ្យដឹងថា ខ្សែភាពយន្ដភាគ “Prom Likit” នឹងចាប់ផ្ដើមថត នៅខែកុម្ភៈ ឆ្នាំ ២០២១ នេះបើយោងតាមបទសម្ភាសន៍ចុងក្រោយរបស់នាង ។
ផលិតករខ្សែភាពយន្ដភាគរូបនេះ បាននិយាយថា សិក្ខាសាលាស្ដីពីការសម្ដែង នឹងចាប់ផ្ដើមប្រារព្ធឡើង នៅខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ។
អ្នកនាងផលិតករ បន្ថែមថា លោក Pope Thanawat និងកញ្ញា Bella Ranee នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគនេះ ។ សួរអំពីអ្នកដឹកនាំរឿងថ្មីនៃខ្សែភាពយន្តភាគ “Prom Likit” អ្នកនាង Nong Arunosha បង្ហើបឱ្យដឹងថា បច្ចុប្បន្ន អ្នកនាង មានអ្នកនាំរឿងថ្មីហើយ ។ ប៉ុន្ដែអ្នកនាង មិនបានប្រាប់ឱ្យដឹងថា ជាអ្នកណានោះទេ ។
អ្នកនាងបញ្ជាក់ប្រាប់ថា អ្នកទាំងអស់គ្នា នឹងបានដឹងថា អ្នកដឹកនាំរឿងជានរណា នៅថ្ងៃក្រុងពាលីបើកថតរឿង ។ យោងតាមប្រភពមួយ លោក Mai Pawat អ្នកដឹកនាំរឿង “Buppesunnivas” បានចុះកុងត្រា ជាមួយស្ថានីយ៍ទូរទស្សន៍ ONE 31 ។ ហេតុដូច្នេះហើយ លោក មិនអាចដឹកនាំរឿង “Prom Likit” បានទេ ដែលជារដូវកាលទី២ នៃខ្សែភាពយន្ដភាគ “Buppesunnivas” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........