CamNews

ប្លែកៗ 

ក្រែម 25.000 USD


គ្រាន់តែជា ក្រែម chocolate មួយកែវតួច ថែមគ្រឿងតុបតែងបន្តិចបន្តួច ប៉ុន្តែវាត្រូវបាន
​ភោជនីយដ្ឋាន Serendipity 3 នៅ NewYork ដាក់លក់នឹងតំលៃគួរក្រោត 25.000 USD។
ក្រែមមានកាកាវ 28 ប្រភេទ ដែលក្នុងនោះ មាន 14ប្រភេទជាប្រភេទកាកាវកម្រមាន
និងប្រភេទកាកាវថ្លៃជាងគេបង្អស់​លើពិភពលោក។ ក្រែម Chocolate សេដ្ឋីមានតំលៃយ៉ាង
ល្វិង 25.000 USD នេះ​កំពុងក្លាយទៅជារបស់ទាក់ទាញអារម្មណ៍នៃប្រជាជនអាមេរិច
យ៉ាងខ្លាំង។ វាត្រូវបានធ្វើឡើងដោយលោក Stephen Bruce ម្ចាស់ភោជនីយដ្ឋានដ៏ល្បី
Serendipity3 សហការជាមួយនឹងហាងប្រាក់មាសត្បូងថ្ម របស់
New York ។

ខាងលើក្រែម ត្រូវបានបោសថែមមាសមួយជាន់ ជាមួយនឹងគ្រាប់ៗ chocolate យ៉ាងថ្លៃ។
តាមការឧទ្ទេសនាមរបស់លោក Bruce គ្រាប់ chocolate និមួយៗនេះ មានមាស 23 carat
5gram ដែលជាប្រភេទមាសអាចញ៉ាំបាន។

ខាងក្រោមរបស់ចាន គឺកងមាស 18 carat ដែលមាន 1 គ្រាប់ពេជ្រ​ ស 1 carat។ ចំពោះ
កែវនិងស្លាបព្រានោះក៏ត្រូវបានកាឡៃមាស​និងត្រូវបានតុបតែងដោយគ្រាប់ពេជ្រសឬ
ពេជ្រពណ៌chocolate។
លោក Stephen Bruce បានឲ្យដឹងថា៖ � យើងត្រូវចំណាយពេលវេលា នឹងកម្លាំងយ៉ាង
ច្រើនដើម្បី ធ្វើ សាកល្បង នូវប្រភេទក៏ដូចជារសជាតិ។ ដោយឡែកស្លាបព្រាសំរាប់
ពិសាក្រែមនោះក៏ត្រូវចំណាយ 3ខែដើម្បីធ្វើដែរ។�
ជាមួយនឹងតំលៃនៅលើមេឃនេះ ក្រែម Sundae chocolate កាឡៃមាសបានបំបែក
ឯតកកម្មនូវបង្អែមថ្លៃជាងគេលើពិភពលោក។


(ដោយ៖ មិនា)

Tags: