ព័ត៌មានកំសាន្ត ៖ Toby Leung (梁靖琪) បានលាតត្រដាងឲ្យឃើញនូវ ភាពស្រាបស្រាលរបស់ខ្លួន នៅលើគ្រែ កាលពីពេលថ្មីៗនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ដោយយោងតាមគេហទំព័រ របស់ Weibo បានឲ្យដឹងថា នាងបានចែករំលែករូបថត ផ្ទាល់ខ្លួនរបស់នាង ហើយបានសរសេរថា នាងមានអារម្មណ៍ថា ដូចជាពិបាកយល់ណាស់ ។
នៅក្នុងនោះមាន រូបថតមួយ ដែលបានបង្ហាញរូបនាង នៅលើគ្រែ ហើយនាងបានបង្ហាញខ្លួន ដោយគ្មានសម្លៀកបំពាក់ ទៀតផង ។ នាងមើលទៅហាក់បីដូចជា កំពុងតែប្រាប់ឲ្យដឹងថា មានមនុស្សម្នាក់ដែលត្រូវបានថតរូប ដោយសំងាត់ យ៉ាងចឹង ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា Toby បានសរសេរ សារមួយថា 'Sunday Vibes' ប៉ុន្តែក្រុមអ្នកកាសែតមិនច្បាស់ថា អ្នកដែលធ្វើរឿងកំប្លែង បែបនេះគឺជា Toby ឬ មានអ្នកណាម្នាក់បាន hacked គណនី Instagram របស់នាងនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop