CamNews

ប្លែកៗ 

ពិការដៃតាំងពីអាយុ 4ឆ្នាំ​តែនៅតែអាចគូគំនូរបាន យ៉ាងស្រស់ស្អាត

បុរសវ័យ 41 ឆ្នាំ​ម្នាក់ឈ្មោះ Huang Guofu រស់នៅឯ Chongqing ប្រទេសចិន ពិការដៃទាំងពីរ
តាំងពីអាយុ 4ឆ្នាំ​ដោយសារតែអគ្គីសនី ។ ដោយហេតុតែមានបំណងចង់ក្លាយជាវិចិត្រករដ៏
ល្បីម្នាក់តាមក្តីស្រម័យរបស់ខ្លួន គាត់បានព្យាយាមហ្វឹកហាត់ដោយយកចិត្ត នូវរបៀបគូគំនូរ
ដោយយកជើង និងមាត់ មកជំនួសដៃ ។ ទីបំផុតក្តីស្រម៉ៃរបស់គាត់ក៏បានក្លាយជាការពិត ។

បុរសរូបនេះបានរៀនគូគំនូរដោយប្រើជើងតាំងពីគាត់មានអាយុ 12 ឆ្នាំ ដោយរៀនគួតាម
គំនូរនៅក្នុងសៀវភៅសិក្សា ។ ពេលដែលគាត់មានអាយុបាន 18ឆ្នាំឪពុករបស់គាត់ធ្លាក់ខ្លួន
មានជំងឺ បុរសនោះក៏សំរេចចិត្តឈប់រៀន ដើម្បីរកប្រាក់ព្យាបាលជំងឺរបស់ឪពុក និងជួយធ្វើ
ការងារនៅក្នុងគ្រួសារ ។

Guofu បានដើរលក់ផ្ទាំងគំនូររបស់គាត់នៅគ្រប់ទីកន្លែង ហើយគាត់ក៏ទទួលបាននូវមតិខ្លះៗ
ដែលផ្តោតលើផ្ទាំងគំនូររបស់គាត់ គឺគំនូររបស់គាត់ពុំទាន់ល្អនៅឡើយទេ ។ ពេលនោះគាត់
ក៏បានព្យាយាមបន្ថែមដោយយកមាត់របស់គាត់មកជំនួយក្នុងការគូនេះ ទីបំផុតគាត់ទទួល
បានជោគជ័យ ពិតប្រាកដ និងមានឈ្មោះល្បីទៀតផង ៕




(ប្រភពពី CCTV)
ដោយ៖ រដ្ឋា

Tags: