ព័ត៌មានកំសាន្ត ៖ តារាស្រីល្បីឈ្មោះរបស់ប្រទេសថៃ គឺ Araya Alberta Hargate គឺជាឈ្មោះពិតរបស់នាងដែលអាចហៅជាភាសាថៃបានថា (อารยา อัลเบอร์ต้า ฮาร์เก็ต) ហើយនាងត្រូវបានគេស្គាល់ឈ្មោះក្រៅមួយទៀតថា Chompoo ។ តារាស្រីរូបនេះកើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៨១ មានសញ្ជិតជា ថៃកាត់អង់គ្លេស មានកំពស់ ១.៧០ សង់ទីម៉ែត្រ ហើយនាងថែមទាំងជាកូនទោលថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ បានធ្វើឲ្យមនុស្សប្រុសជាច្រើនឈ្លក់វង្វេងជាមួយនិងរូបសម្រស់របស់នាងយ៉ាងខ្លាំង ទោះបីជានាងមានស្វាមីរួចទៅហើយ ប៉ុន្តែនាងនៅតែមិនបានបាត់បង់ប្រជាប្រិយភាពនោះទេ ដោយសារតែទេព្យកោសល្យ និងភាពស្រស់ស្អាតរបស់នាង ។
តោះកុំឲ្យខាតពេលយូរពេលនេះ Camnews នឹងនាំអ្នកទៅទស្សនារូបថតទាំង ១១ សន្លឹកដែលធ្វើឲ្យអ្នកឈ្លក់វង្វង់ជាមួយនឹងសម្រស់របស់តារាស្រីរូបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook