CamNews

គ្រោះថ្នាក់ 

ការវះកាត់មុខលើដំបូងលើពិភពលោក ទទួលបានជោកជ័យ


តាំងពីមុន ក្រោយពីគ្រោះថ្នាក់ឆក់ខ្សែភ្លើង​ មុខរបស់លោក Dallas Wiens ស្ទើរតែមើល
មិន​ដឹង​គឺជាអ្វីទេគ្មានភ្នែក គ្មានមាត់ គ្មានច្រមុះ។ ប៉ុន្តែក្រោយការវះកាត់ ដល់បច្ចុប្បន្ន
បុរសជនជាតិអាមេរិចនេះ អាចដឹងអារម្ភណ៍ពីការថើបរបស់កូនស្រីដូចនឹងបំណង
ប្រាថ្នារបស់លោក។

ឆ្នាំ 2008 Dallas Wiens ត្រូវរលាកយ៉ាងធ្ងន់ធ្ងរ ទាំងស្រុងនៅលើមុខដោយការឆក់ខ្សែភ្លើង។
ក៏ប៉ុន្តែ​កាលពីយប់មិញ ថ្ងៃទី9ខែឧសភា Dallas Wiens បានបង្ហាញខ្លួននៅមុខសាធារណះជន
ជាមួយនឹងទឹកមុខធម្មតា ក្រោយពីការវះកាត់។
Wiens បាននិយាយថា៖ ក្លិនដំបូងបង្អស់ដែលខ្ញុំ ហិតបានក្រោយពីការវះកាត់គឺ ក្លិនរបស់
មីអ៊ីតាលី Lasagne ក្នុងមន្ទីពេទ្យ។ ហើយលោកបន្ថែមថា​រឿងដំបូងដែលលោក​ចង់ធ្វើ​
នៅពេលត្រឡប់ផ្ទះ​គឺឪបថើបកូនស្រីតូចរបស់លោក។

វេជ្ជបណ្ឌិត Bohdan Pomahac ជាអ្នកព្យាបាលឲ្យលោក Dallas បានឲ្យដឹងថា៖ ទោះបីជា
គាត់​មិនមានមុខដូចមនុស្សធម្មតា ក៏ប៉ុន្តែគាត់គឺជាបុរស់ក្លាហាន រឹងប៉ឹង។ ក្នុងពេលនោះ
វេជ្ជបណ្ឌិត Jeffrey Janis ជាអ្នកវះកាត់ បានបន្ថែម៖ ការវះកាត់អូសបន្លាយក្នុង 15 ម៉ោង
របស់ Dallas Wiens នេះបានបញ្ជាក់នូវ ជោកជ័យថ្មីក្នុងផ្នែកវះកាត់បង្កើតឡើងវិញនូវ
កោសិកា។
គិតដល់បច្ចុប្បន្ន តាំងពីឆ្នាំ 2008 លោក Wiens បានឆ្លងជាង 20ដងការវះកាត់ផ្សេងៗគ្នា។
ក៏ប៉ុន្តែ វេជ្ជបណ្ឌិតបានឲ្យដឹងថា ភ្នែករបស់គាត់មិនអាច ស្តារឡើងវិញបាន។
នេះគឺជាការវះកាត់មុខ​លើកទី៣ ប៉ុន្តែជាករណី​វះកាត់លើមុខដែលបាត់​បង់ទាំងស្រុង
ដំបូងនៅប្រទេសអាមេរិក ៕

Scarlette កូនរបស់ Wiens បាននិយាយនៅពេលជួបប៉ាការប្រជុំព័ត៌មានថា៖ "ប៉ា! ប៉ានៅតែសង្ហាណាស់"


(ដោយ៖ មិនា)

Tags: