CamNews

ព័ត៌មានជាតិ 

ចិនប្រគល់ ផែនការមេ នៃផ្លូវល្បឿនលឿន ដល់កម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានផែនការ សិក្សាស្រាវជ្រាវ រចនាប្លង់គមនាគមន៍ខេត្តហឺ ណាន នៃសាធារណរដ្ឋ ប្រជាមា និតចិន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះបានប្រគល់ឯកសារ ផែនការមេអភិវឌ្ឍន៍ ផ្លូវល្បឿនលឿន ជូនដល់ ក្រសួងសាធារណការ និង ដឹកជញ្ជូន កម្ពុជា បន្ទាប់ពីធ្វើការសិក្សា ស្រាវជ្រាវអស់ជាច្រើន ខែរួមមក។

ពិធីប្រគល់-ទទួលឯកសារ ផែនការមេអភិវឌ្ឍន៍ ផ្លូវល្បឿនលឿន នេះត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួង សាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ក្រសួងសាធារណការ ត្រាំ អ៊ីវតឹក និងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូប រួមទាំងមានការ ចូលរួមពីភាគីចិនផងដែរ ៕

Photo by DAP-News

Photo by DAP-News


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news