ភ្នំពេញ: បុរសម្នាក់ ក្នុងចំណោមគ្នីគ្នា ៣នាក់ រងរបួសធ្ងន់ នៅក្នុងករណីវាយគ្នា ជាមួយក្រុម
សន្តិសុខ ក្លឹបឡេស័រ ដែលមានគ្នីគ្នា ៥ នាក់ កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ
ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ ត្រង់ចំណុច មុខក្លឹបឡេស័រ តាមបណ្ដោយផ្លូវព្រះ
មុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសំដី របស់ក្រុមជនរងគ្រោះ ដែលនិយាយប្រាប់សមត្ថកិច្ច នគរបាលមូលដ្ឋាន ដែល
ចុះអន្តរាគន៍ ដល់កន្លែងកើតហេតុ បានឧ្យដឹងថា មុនពេលកើតហេតុនេះ ក្រុមជនរងគ្រោះ
ដែលមានគ្នា៣នាក់ បានចូលទៅរាំលេងនៅក្នុងក្លឹបឡេស័រ ។ ប៉ុន្តែ មួយសន្ទុះ ក្រោយមក
ក្រុមជនរងគ្រោះបានចេញពីក្លឹបឡេស័រ ក្នុងបំណង ទៅក្លឹបឡឺម៉ូនវិញ ខណៈចេញមកឈរ
ចាំមុខក្លឹប ក៏ត្រូវសន្តិសុខ ដ៏កំណាចរបស់ក្លឹបឡេស័រ ព្រួតគ្នាវាយតែម្តង ។ សាក្សីបន្តថា
មូលហេតុដែលសន្តិសុខ ព្រួតគ្នាវាយ មក លើក្រុមជនរងគ្រោះនេះ បណ្តាលមកពីក្រុមជន
រងគ្រោះ មានជម្លោះជាមួយក្រុមម្ខាងទៀត នៅក្នុងក្លឹបឡេស័រ ទើបជាហេតុបណ្តាលឲ្យ
សន្តិសុខឡេស័រ មកវាយលើ ក្រុមជនរងគ្រោះតែម្តង។
ក្រោយពីវាយមនុស្សឲ្យរបួសរួច ក្រុមសន្តិសុខឡេស័រ ហាក់មិនអស់ចិត្ត ក៏បានវាយស្ទុះ
ទៅវាយម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យខ្ទេចខ្ទីអស់ម៉ូតូទៀត ហើយក្រុម ជនពាលដែល
ជាសន្តិសុខយាមនៅក្លឹបឡេស័រ ក៏បានរត់គេចខ្លួនបាត់ ។
ក្រោយសមត្ថកិច្ចចុះអន្តរាគមន៍ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល
ស្ទឹងមានជ័យដើម្បីឲ្យសមត្ថកិច្ចស្វែងរកមុខសញ្ញាជនដៃដល់យកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា តាមប្រជាពលរដ្ឋរស់នៅក្បែរខាងបាននិយាយថាក្លឹបឡេស័រនេះក្រៅពីបង្ក
ការរំខានការដេកពួនរបស់ប្រជាពលរដ្ឋ គឺឧស្សាហ៍មានរឿងហេតុវាយតប់គ្នា កើតឡើងជា
ញឹកញាប់ ណាស់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល