(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប្តីប្រពន្ធរួចបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដោយជាប់ពាក់ពន្ធ័ នឹងគ្រឿងញៀន ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ បានទុកកូនៗតូច៣នាក់ គ្មានទីពឹងនៅឯកកោ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
ក្មេងតូចៗដែលគ្មានទីពឹងនោះ ទី១-ឈ្មោះ ភឹម លាងហេង ភេទស្រី អាយុ១៤ឆ្នាំ ជាកូនច្បង ទី២-ឈ្មោះ ភឹម សុផាន់ណា ភេទស្រីអាយុ៥ឆ្នាំ និងទី៣-ឈ្មោះ ភឹម សុភត្រ្តា ភេទប្រុស អាយុជាង១ខួប។
ប្អូនស្រី ភឹម លាងហេង បានរៀបរាប់ទាំងក្តុកក្តួលស្ទើរតែស្រែកយំ ថានាងជួបការលំបាកណាស់ ដោយត្រូវមើលថែទាំប្អូនៗទាំងយប់ ទាំងថ្ងៃ វាយំស្រែករកម្តាយ និងឪពុក ដោយមិនបានដេកពួន ហើយរូបនាង បានបាត់បង់ការសិក្សាថែមទៀតផង រូបនាង និងប្អូនបានលើដៃសុំអំពាវនាវ ដល់ស្ថាប័នតុលាការ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួយអន្តរាគមន៍ មេត្តាសុំដោះលេងម្តាយរបស់នាង មកវិញដើម្បីមក គ្រប់គ្រងកូនៗ តែឪពុកបើរូបគាត់មានទោសកំហុសនោះ ចាត់ការតាមច្បាប់ទៅចុះ៕





ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី