ព្រៃវែង ៖ ជនល្មោភកាមម្នាក់ ត្រូវបាន ប្រជាពលរដ្ឋនៅក្នុងភូមិ និងកម្លាំងសមត្ថ កិច្ចមូលដ្ឋាន
បានចុះ ទៅឃាត់ខ្លួនភ្លាមៗនៅ ពេលដែលជននេះ កំពុងធ្វើសកម្មភាពចាប់ រំលោភក្មេងស្រី
អាយុ១៣ឆ្នាំ ខណៈ ដែលក្មេងស្រីចុះពីលើផ្ទះមកបោកខោអាវ ហើយ ត្រូវបានជននេះ ទាញ
ដៃអូសទៅខាងក្រោយផ្ទះ ស្រាតខោអាវប៉ងចាប់រំលោភ ប៉ុន្ដែមិនបានសម្រេចនោះឡើយ។
ករណីប៉ុនប៉ងរំលោភលើក្មេងស្រីមិនទាន់ គ្រប់អាយុនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាល
ពីវេលាម៉ោង ១រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះក្មេងស្រីរងគ្រោះ ក្នុងភូមិ
ពោធិ៍ព្រឹក្សា ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង។
អធិការនគរបាល ស្រុកកញ្ជ្រៀច លោក ចាន់ ណារិទ្ធ បានឱ្យដឹងថា ជនល្មោភកាមរូប នេះ
ឈ្មោះឈិន ចាន់សិត អាយុ២៥ឆ្នាំ រស់ នៅភូមិឆ្កឹស ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្ដ ព្រៃវែង
ដោយឡែកក្មេងស្រីរងគ្រោះឈ្មោះណ ស ន អាយុ១៣ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកចាន់ ណារិទ្ធ បានបន្ដថានៅវេលា ម៉ោងកើតហេតុខាងលើនេះជនសង្ស័យបានជិះកង់
ទៅដល់ផ្ទះ ក្មេង ស្រីរងគ្រោះ ហើយ សួររកផ្លូវទៅក្រោយ ពេលនោះក្មេងស្រីរងេ គ្រាះ ចុះ
ឭពីលើផ្ទះ ដើម្បីបោកខោអាវ ។ ពេល ឃើញឱកាសដូច្នេះជនសង្ស័យបានចាប់ក្មេងស្រីរង
គ្រោះ អូសទាញទៅក្រោយផ្ទះហើយ ធ្វើ សកម្ម ភាពចាប់ស្រាតខោ ដើម្បីរំលោភ ប៉ុន្ដែត្រូវ
បានក្មេងស្រីរងគ្រោះ ស្រែកឆោ ឡោ រួចប្រជាពល រដ្ឋនៅក្នុងភូមិ និងសមត្ថកិច្ច មូលដ្ឋាន
បានទៅជួយអន្ដរាគមន៍ភ្លាមៗ ចាប់ ជនសង្ស័យរូបនេះ តែម្ដង។
បច្ចុប្បន្នជនល្មោភកាម ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុក
កញ្ជ្រៀច ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវ ច្បាប់ ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជន សង្ស័យរូបនេះ ក្រៅពីជាប់ពាក់ព័ន្ធនិងសកម្ម ភាព
រំលោភសេពសន្ថវៈ រូបគេ ក៏ជាមុខសញ្ញា លួចកង់ របស់ប្រជាពលរដ្ឋនៅក្នុងភូមិផង ដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល