CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនតា អាយុ៦០ឆ្នាំ ជាប់បទរំលោភ ក្មេងស្រី អាយុ៨ឆ្នាំ សម្រេច៦ដង

បាត់ដំបងៈ កម្លាំងនគរបាល ស្រុករុក្ខគីរី បានឃាត់ខ្លួនតា អាយុ៦០ឆ្នាំ កាលពីវេលារសៀល
ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៣ នៅចំណុចភូមិប្រឡាយ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី តាមពាក្យបណ្តឹង
របស់ម្តាយក្មេងរងគ្រោះ ដោយជាប់ចោទ ពីបទរំលោភ ក្មេងស្រី អាយុ៨ឆ្នាំ សម្រេច៦ដង
ដែលបាន ប្រព្រឹត្ត កាលពីព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៣ រួចកសាងសំណុំរឿង បញ្ជូន ខ្លួន
ជនសង្ស័យមកស្នងការ ខេត្តនៅរសៀលថ្ងៃទី៤ ខែមិនា រួចបញ្ជូន បន្តទៅតុលាការខេត្ត នៅ
ព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមច្បាប់ ។

មន្រ្តីនគរបាល ស្រុករុក្ខគីរី បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ
សាន់ ឡាញ់ ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិប្រឡាយ ឃុំស្តុកប្រវឹក
ស្រុករុក្ខគីរី ។ ឯក្មេងរងគ្រោះមាន អាយុ៨ឆ្នាំ ជាកូនទី៧ ក្នុងគ្រួសារ ។

តាមសម្តីម្តាយ ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៣
គាត់បានប្រើកូនឲ្យ ទៅ សុំបន្លែ យកមកស្លពីតា (ជនសង្ស័យ) នៅឯចម្ការ ដែលមានចម្ងាយ
ពីផ្ទះខ្លួនជាង ១គីឡូម៉ែត្រ ពេលកូនត្រឡប់មកវិញ ម្តាយឃើញទឹកមុខកូនស្លេកស្លាំង និងយំ
ក៏បានសួរ ទៅកូនមានរឿង អីបានយំ កូនក៏បាន និយាយថា តាគាត់បានរំលោភនាង ហើយ
គម្រាម មិនឲ្យប្រាប់គេទេ ប្រយ័ត្នគាត់សម្លាប់ចោល ក្រោយមក កូនបាននិយាយ ប្រាប់ម្តាយ
ទៀតថា ដោយមិនចាំថ្ងៃ ខែ តាគាត់បានរំលោភនាងតាំងពីមុនមកបាន៦ដង មកហើយ ពេល
ដឹងរឿងហើយ ក៏បាន និយាយពិគ្រោះ ប្តីប្រពន្ធនិងបង ប្អូនជិតខាងរួចក៏សម្រេចចិត្តប្តឹងសមត្ថ-
កិច្ចតែម្តង ។ ក្រោយពីសមត្ថកិច្ចបានទទួល ពាក្យបណ្តឹងហើយ លោកអធិការបាន បញ្ជាឲ្យ
កម្លាំងចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនាង បានចំនួនដងមកហើយ
ខណៈពេលជនរងគ្រោះ បានទៅលេងក្នុងចម្ការរបស់គាត់ ។ លុះដល់ថ្ងៃទី៤ ខែមិនា ស្រាប់
តែឃើញមានសមត្ថកិច្ចមកឃាត់ខ្លួន នាំយកមកអធិការ និងបញ្ជូនបន្តមកស្នងការខេត្តតែម្តង។

បច្ចុប្បន្នការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានសហការជាមួយ
អង្គការបន្ទាយស្រី ដើម្បី យកក្មេងរងគ្រោះទៅ ធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យខេត្ត និងបាន
កសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ ទៅតុលាការ ខេត្តនៅព្រឹកថ្ងៃទី៥ ខែមិនានេះ ដើម្បី
ចាត់ការ បន្តតាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ