CamNews

ប្លែកៗ 

សិស្សប្រុសស្លៀកសំពត់ដើម្បីប្រឆាំងនឹងការហាមស្លៀកខោខ្លី


ព័ត៌មានពីកាសែត Daily Telegraph បានឲ្យដឹងថា សិស្សប្រុសម្នាក់អាយុ 12ឆ្នាំ ជនជាតិ
អង់គ្លេស បានស្លៀកសំពត់ទៅរៀនដើម្បីប្រឆាំងនឹងបទបញ្ជារបស់សាលាក្នុង ការហាម​
សិស្សប្រុសស្លៀកខោខ្លីមកសាលា ទោះបីជាធាតុអាកាសយ៉ាងក្តៅក៏ដោយ។ ក្មេងប្រុស​
ក្លាហាននេះឈ្មោះ Chris Whitehead កំពុងរៀននៅខាលា Impington Village ប្រទេស
អង់គ្លេស។ Chris គិតថា បង្ខំសិស្សប្រុសស្លៀកខោវែង រហូតក្នុងរដូវប្រាំងក្តៅស្ងួត អាច​
ប៉ះពាន់ដល់លទ្ធភាពក្នុងការរៀនសូត្ររបស់គេ។ Chris បាននិយាយថា៖ �ហេតុអ្វីបានជា
នៅរដូវក្តៅ មិត្តភ័ក្តស្រីរបស់ខ្ញុំអាចស្លៀកសំពត់បាន ប៉ុន្តែពួកប្រុសៗខ្ញុំវិញ មិនអាចស្លៀក
ខោខ្លី។ វាពិតជាការលំអៀងខ្លាំងណាស់។ ខ្ញុំនឹងស្លៀកសំពត់ ជាមួយមិត្តភ័ក្តប្រុសផ្សេង
ទៀត នឹងធ្វើដង្ហែនៅក្នុងបរិវេណសាលា�។
Chris ស្លៀកសំពត់ឆ្លងភូមទៅរៀន ហើយអមដំណើរជាមួយគាត់ គឺរាប់សិបសិស្សៗទៀត
ដែលកាន់ពាក្យស្លោកជំទាស់។ គាត់បានឲ្យដឹងថា គាត់នឹងមានបទសន្ទរកថា ចំពោះមុខ សិស្សានុសិស្ស 1.350 នាក់ក្នុងសាលា ដើម្បីអំពាវនាវ មិត្តភ័ក្តផ្សេងៗទៀត ចូលរួមកម្មវិធី
នេះ។
លោកស្រី Liz Whitehead ជាម្តាយរបស់ Chris និយាយថា គាត់មានមោទនភាពខ្លាំងណាស់
ដែលមានកូនប្រុសក្លាហានយ៉ាងនេះ។ �គាត់ហានធ្វើអី្វដែលគាត់គិតថាវាត្រូវ។ ខ្ញុំគាំទ្រ
Chris �។
សាកលវិទ្យាល័យធិការ លោក Robert Campbell បានឲ្យដឹងថា បទបញ្ជាផ្ទៃក្នុងរបស់សាលា
គឺហាមសិស្សប្រុស ស្លៀកខោខ្លីមកសាលា ត្រូវបានអនុវត្តតាំងពី២ឆ្នាំមុន ដែលមានការយល់​
ព្រមរបស់ បណ្តាឪពុកម្តាយ សិស្សានុសិស្ស និងគ្រូបង្រៀនក្នុងសាលា។ លោកបន្ថែមថា បទ
បញ្ជានេះត្រូវបានអនុវត្តក្នុងសាលាភាគច្រើននៅតំបន់នេះ។
សាកលវិទ្យាល័យធិការនិយាយលេងថា៖ Chris គឺជាកូនសិស្សពិសេស។ ខ្ញុំគិតថា គាត់ចង់​ក្លាយទៅជា អ្នកនយោបាយដែរ។

(ដោយ៖ ម.ន)

Tags: