CamNews

ប្លែកៗ 

ការប្រកួតប្រជែងអ្នកដែលមានពុកមាត់និងពុកចង្កា ស្អាតបំផុតលើពិភពលោក

កាលពីថ្ងៃទី 16 ឧសភា 2011 កន្លងទៅ នៅក្នុងក្រុង Trondheim ប្រទេស ណវ៉េ មានពិធី
ប្រកួតប្រជែងការរចនាម៉ូដពុកមាត់ និងពុកចង្កា មួយយ៉ាងធំ ដែលជ័យជំនះត្រូវបានទៅលើ
បុរសជាតិ អាល្លឺម៉ង់ម្នាក់ ។


បុរសម្នាក់ឈ្មោះ Hairdresser Elmar Weisser អាយុ 47ឆ្នាំ បានយកជ័យជំនះលើដៃគូប្រកួត
របស់ខ្លួនចំនួន 160 នាក់មកពី 15 ប្រទេសដែលបានចូលរួមប្រកួតដណ្តើមជ័យជំនះ អ្នក
ដែលមានពុកមាត់និងពុកចង្កាសា្អតបំផុតលើពិភពលោក
ដោយពុកមាត់របស់គាត់មាន
ការរចនាជារូប សត្វក្តាន់ ជាមួយនឹងរូបទង់ជាតិប្រទេស ណវ៉េ ដ៏ស្រស់ស្អាត ។

នេះជាលើកទីបីហើយដែលលោក Hairdresser Elmar Weisser ទទួលបានជ័យជំនះលើការ
ប្រកួតនេះ ។ កាលពីឆ្នាំ 2005 គាត់បានយកជ័យជំនះជាមួយនឹងការរចនា ក្លោងទា្វរ
Brandenberg នៃទីក្រុង ប៊ែឡាំង ឆ្នាំ 2007 រចនាជារូប ស្ពាន London នៃប្រទេសអង់គ្លេស និង
ឆ្នាំ 2009 គាត់មិនបានចូលរួមប្រកួតទេ ។

ពិធីប្រកួតនេះប្រារព្ធធ្វើឡើងក្នុងរយៈពេល 2ឆ្នាំ ម្តងចាប់តាំងពីឆ្នាំ​ 1995 មក ។ អ្នកប្រកួតមក
ពីបណ្តាប្រទេសមួយចំនួនលើពិភពលោក នឹងចូលរួមប្រកួតជាមួយនឹងម៉ូដចំនួន 14 ប្រភេទ
ដែលក្នុងនោះរួមមាន បែប អង់គ្លេស ហុងគ្រី បែបព្រះចៅអធិរាជ បែប ធម្មជាតិ រឺ បែប សេរី
ជាដើម... ៕

ប្រភពពី Xinhua
ដោយៈ រដ្ឋា

Tags: