ភ្នំពេញ៖ ព្រឹត្តិការណ៍ភ្ញាក់ផ្អើល មួយដែលប្រជាពលរដ្ឋ បានរិះគន់យ៉ាងខ្លាំង ចំពោះ បុរសម្នាក់ មុខរបរជាមន្រ្តី យោធា បុណ្យស័ក្កិខ្ពង់ខ្ពស់ នឹងជាថៅកែស្ថានីយ៍ ប្រេងឥន្ធនៈ តេលាបឹងត្របែក មានលុយច្រើន បានចេញ ពីផឹកស៊ី ស្រវឹង ត្រឡប់ដល់ផ្ទះវិញ បង្កទំនាស់ជាមួយប្រពន្ធ រហូតផ្ទុះហិង្សា ដកកាំភ្លើងខ្លីមិនស្គាល់ ម៉ាកបាញ់ ចំនួន ២គ្រាប់ បណ្តាលឲ្យមួយគ្រាប់ត្រូវ ចំគូទប្រពន្ធរបស់គេ ផ្នែកខាងឆ្វេងម្ខាង ហើយបើករថយន្ត គេចខ្លួនបាត់ ។
ហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ខាងត្បូងវិទ្យាល័យ បឹងត្របែក ក្នុងស្ថានីយ៍ ប្រេងឥន្ធនៈតេលាបឹងត្របែក ក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន កាលពីវេលាម៉ោង ១២ និង ១៥ នាទីឈានចូលថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៤ ។
មន្រ្តីកងរាជអាវុធហត្ថ ខណ្ឌចំការមន បានឲ្យដឹងថា នារីជាប្រពន្ធដែលរងគ្រោះ ដោយសារប្តីបាញ់ ឲ្យរងរបួស នោះមានឈ្មោះ សុខ ម៉ានិច រតនា ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅ ត្រង់ចំណុចកើតហេតុ ។ ចំណែកជនបង្ក ត្រូវជាប្តីឈ្មោះ កែវ រតនា ហៅម៉ៅ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជា មន្រ្តីយោធា នៅ DN នឹងត្រូវជា ថៅកែស្ថានីយ៍ប្រេង ឥន្ធនៈតេលាបឹងត្របែក ។
ស្រី្តម្នាក់ត្រូវជាបងស្រី បង្កើតរបស់ឈ្មោះ សុខ ម៉ានិចរតនា ដែលបានឃើញ ហេតុការណ៍ជាក់ស្តែងបាន ផ្តល់ព័ត៌ មានឲ្យសមត្ថកិច្ចថា កន្លងមកប្អូនស្រីរបស់គាត់ នឹងប្តីនាង តែងតែឈ្លោះប្រកែកគ្នា ស្ទើរាល់ពេល ព្រោះដោយសារបុរស ជាប្តីវង្វេងនឹងស្រីញី ផឹកស៊ី ច្រៀងរាំ មិនសូវគិតប្រពន្ធកូនទេ ជាក់ស្តែង នៅម៉ោងកើតហេតុ នេះជនបង្កជាប្តីឈ្មោះ កែវ រតនា ហៅម៉ៅ បានបើកបររថយន្ត ស៊េរីទំនើបមួយគ្រឿង មកពីផឹកនៅកន្លែងណាមិន ដឹងទេ ស្រាប់តែបើកមកដល់ស្ថានីយ៍ ប្រេងឥន្ធនៈតេលារបស់គេ ត្រង់ចំណុច កើតហេតុខាងលើនេះ ក៏បាន ឈប់ រថយន្តរួចដើរ ចូលទៅក្នុងបន្ទប់ស្នាក់នៅរាល់ថ្ងៃ ដោយឃើញ ប្រពន្ធ កំពុងគេងលង់លក់ អោបកូនប្រុសតូចអាយុ ២ទៅ៣ម្នាក់ ភ្លាមៗនោះ ដោយសារវាជា ទម្លាប់អាក្រក់របស់ប្តី ឲ្យតែមកពីផឹកគឺរករឿងឈ្លោះ ដូច្នេះជនបង្កបាន ស្រែកឡូឡាខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បុគ្គលិក កំពុងសម្រាក រួមប្រពន្ធកូន របស់គេចេញមកហៅ ប្តី ចូលទៅគេងក្នុងបន្ទប់ធម្មតា ប៉ុន្តែមិនដឹងថា កើតរឿង អីទេ ពេលចូលដល់ក្នុងបន្ទប់ស្រាប់ តែបុរសជាប្តីចាប់វាយ ប្រពន្ធបណ្តាល ឲ្យរងរបួសលើផ្ទៃមុខ រួចដកកាំភ្លើង ខ្លីបាញ់ចំនួន១គ្រាប់ ជិតគុម្ពត្រចៀក បង្កការភ័យខ្លាចនឹង តក់ស្លុកដោយប្រពន្ធនឹងកូនប្រុសតូច បន្ទាប់មក ម្តាយរបស់នារីរងគ្រោះ បានមកដល់កន្លែង កើតហេតុហើយដើរ ចូលទៅជួយកូនស្រីរបស់ខ្លួន ប៉ុន្តែត្រូវជន បង្កបានស្រែកគំរាមបើកហាន អ្នកចូលជួយគេនឹងបាញ់សម្លាប់ចោល ពេលលឺដូចនេះ ម្តាយនឹងបងស្រី បាន ដើរចេញមកក្រៅបន្ទប់វិញ ស្រាប់តែពួកគាត់លាន់លឺសំលេង ស្នូរផ្ទុះអាវុធមួយ គ្រាប់ទៀត ហើយកូន ស្រី បានស្រែកទ្រហោយំ នឹងរត់ចេញទាំងជើងប្រឡាក់សុទ្ធតែឈាម ដោយសារ ប្តីកំណាច់បាញ់ចំគូទខាងឆ្វេង ។
ក្រោយពីមានការផ្ទុះ អាវុធបណ្តាលឲ្យប្រពន្ធ រងរបួសបែបនេះ ជនបង្កជាប្តីបានឡើងបើករថយន្តគេច ខ្លួនបាត់ ស្រមោលភ្លាមៗ ចំណែកប្រពន្ធក៏បាន ស្រែករកអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីជួយចាប់ប្តីរបស់នាង យក មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ បន្ទាប់ពីកើតហេតុមន្រ្តីកងរាជអាវុធហត្ថខណ្ឌចំការមន បានសហការជាមួយ នឹងនគរបាលខណ្ឌចំការមន ចុះអន្តរាគមន៍នឹងនាំនារីរងគ្រោះខាងលើ យកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បីឲ្យនាងដាក់ពាក្យបណ្តឹង ងាយស្រួលដល់សមត្ថកិច្ច ចាប់ខ្លួនជនបង្កយកមកដាក់ទោស តាមច្បាប់។
គួរបញ្ជាក់ថាចំពោះករណីខាងលើនេះ សង្ឃឹមថា សមត្ថកិច្ចមូលដ្ឋាននឹងសហការគ្នា ធ្វើយ៉ាងណាតាម ចាប់ខ្លួន ប្តី កំណាចចិត្តព្រៃផ្សៃបាញ់ប្រពន្ធខ្លួន ឯងខាងលើនេះយកបញ្ជូន ទៅតុលាការផ្តន្ទាទោសឲ្យបាន ឆាប់រហ័សផង កុំទុក្ខឲ្យរឿងកំពុងក្តៅ ក្លាយជាត្រជាក់ទើបសមត្ថកិច្ចធ្វើការ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល