CamNews

ព័ត៌មានជាតិ 

ល្បិចថ្មីរបស់ក្រុមចោរ ចាក់សោពីខាងក្រៅ ធ្ចើសកម្មភាព លួចទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានចោរ ចាក់សោពីខាងក្រៅ មិនឲ្យម្ចាស់ផ្ទះចេញ ហើយគាស់ ទ្វារឌឿងហែម ដែលមានទុកម៉ូតូ កង់ និងសម្ភារៈមួយចំនួនទៀតយកដោយសុវត្ថិភាព  ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចខាងក្រោយវិទ្យាល័យបូរី១០០ខ្នង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈ ម្ចាស់ផ្ទះបើកទ្វារផ្ទះ បម្រុងចេញទៅហាត់ប្រាណ ។

ជនរងគ្រោះជាម្ចាស់ផ្ទះ បានឲ្យដឹងថា ផ្ទះរបស់គាត់ខាងលើ បានជួលឲ្យគេស្នាក់នៅ ដោយជនរងគ្រោះ ជាម្ចាស់ផ្ទះ នៅជាន់ខាងក្រោម ហើយអ្នកជួលផ្ទះរបស់គាត់ចេញ ចូលតាមជណ្តើរឌឿងហែម និងសម្ភារៈ អ្នកជួលដូចជា កង់ ម៉ូតូ ត្រូវទុកនៅឌឿងហែម ដែលមានទ្វារបិទ ។ ប៉ុន្តែនៅក្នុងហេតុការណ៍នេះ ក្រុមចោរ បានលួចយកកង់អ្នកជួលផ្ទះរបស់គាត់ ដែលដាក់នៅនឹងឌឿងហែម  យកទៅបាត់ដោយសុវត្ថិភាព ។

នៅក្នុងយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រុមចោរបានដើរអុកឡុងពេញភូមិរបស់ពួកគាត់ ។

ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសស នគរបាលប៉ុស្តិ៍ទឹកថ្លា មេត្តាជួយការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ ជូនពួកគាត់ ព្រោះឥឡូវនេះ ក្រុមចោរកំពុង អុកឡុក នៅតំបន់របស់ពួកគាត់សម្បើមណាស់ ៕

ទ្វារផ្ទះចាក់ដោយក្រុមចោរ ធ្វើឲ្យម្ចាស់ចេញមិនរួច

ជណ្តើរឌឿងហែមឡើងទៅលើ និងកន្លែងទុកកង់ ម៉ូតូ ត្រូវចោរកាច់់លួចកង់ដោយសុវត្ថិភាព


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news