ពោធិ៍សាត់៖ ស្ត្រីម្នាក់អាចនឹងត្រូវចូលពន្ធនាគារ តាមស្វាមីរបស់ខ្លួន បន្ទាប់ពីកម្លាំងនគរបាល
ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរកឃើញថា ស្រ្តីរូបនេះយកថ្នាំញៀនទៅចែកចាយឲ្យអ្នក
ទោស នៅក្នុងមន្ទីរឃុំឃាំង ម.៤ ស្ថិតក្នុង ស្រុកភ្នំក្រវាញ។
មន្រ្តីនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ថា ស្រ្តីជនសង្ស័យ
ហាត់ ស៊ីណាត់ អាយុ ២៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅ
ខាងលិចស្ពានមួយ កន្លែងស្ថិតនៅ ភូមិព្រហស្បតិ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍
សាត់ខណៈស្ត្រីរូបនេះកំពុងយកគ្រឿងញឿនមួយ កញ្ចប់ប្រភេទបេតង់វីតាមីនទម្ងន់ ០,១៥៨៥
ទៅឲ្យប្តី របស់ខ្លួនកំពុងជាប់ឃុំ សម្រាប់ចែកចាយឲ្យអ្នកទោស។
នាយផ្នែកនគរបាលយុត្តិធម៌ស្រុកភ្នំក្រវាញលោកអនុសេនីយ៍ទោ នង សម្បត្តិ បានឲ្យដឹងងថា
ជនសង្ស័យរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លោកនង សម្បត្តិ បន្តឲ្យដឹងទៀត
ថា ក្រោយឃាត់ខ្លួន ដោយមានវត្ថុតាង ជាក់ស្តែងនោះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់កា
រិយាល័យកណ្តាលនគរបាលយុតិ្តធម៌នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការ
បន្តទៅតាមនិតិវិធី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល