CamNews

ព័ត៌មានជាតិ 

ផឹកស្រា ក្លែមសំដី ម្នាក់រងរបួសធ្ងន់ ម្នាក់ត្រូវចាប់ខ្លួន

កណ្តាល : បុរសម្នាកបានរង របួសបែកមុខ បែកក្បាល ហូរឈាម ស្រោចពេញដងខ្លួន ដោយសារ ដៃគូផឹកស៊ីក្នុង វង់ជាមួយគ្នា យកកែវស្រា វាយទៅក្បាល បណ្តាលឲ្យរង របួសធ្ងន់ ខណ:ស្រវឹងរៀងៗខ្លួន ហើយទាស់សំដីគ្នា កាលវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ   ។

មន្ត្រីនគរបាល បានអោយដឹងថា ជនដៃដល់ ឈ្មោះ សុង ប៊ុនសួរ ភេទប្រុស អាយុ ៣៤ឆ្នាំ  មុខរបរជាកសិករ  រស់នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។ ចំណែកជនរងគ្រោះ ឈ្មោះ ធឿន ធី  ភេទប្រុស អាយុ ២៧ឆ្នាំ  មុខរបរជាកសិករ រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ  ។

មន្ត្រីនគរបាលឃុំកំពង់ស្វាយ បានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យអង្គុយផឹកស្រាជាមួយមិត្តភ័ក្រ ចំនួន ៣នាក់ទៀត ស្របពេលនោះ មានទាស់ពាក្យសំដីគ្នា ស្រាប់តែជនសង្ស័យយកកែវស្រា វាយលើផ្ទៃមុខជនរងគ្រោះ បណ្ដាលអោយមានរបួសស្នាមហូរឈាម។

ក្រោយកើតហេតុ អធិការនគរបាលស្រុកកៀនស្វាយ លោក ប៉ា សំអិត បានបញ្ជាមន្ត្រីនគរបាលប៉ុស្តិ៍កំពង់ស្វាយ ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនដៃដល់ បញ្ជូនមកអធិការដ្នាននគរបាលស្រុក ដើម្បីផ្តុំសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែកអ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kandal