ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង២២ មានគ្រោះថ្នាក់ចរា
ចរណ៍ មួយបង្កឡើង ដោយខ្លួនឯង ដោយនារីម្នាក់ បើកបរម៉ូតូម៉ាកស្កុបពី បានបុករបាំងពុះ
ថ្នល់ ហើយរងរបួសបែកក្បាល យ៉ាងធ្ងន់ធ្ងរ ហើយត្រូវយក ទៅសង្រ្គោះនៅគ្លីនិកឯកជន
ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើង នៅចំនុចផ្លូវកែងបត់ ទៅរង្វង់មូលតោពីរ អតីតតុលា
ការចាស់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា អំឡុងពេលកើតហេតុគេឃើញជនរង
គ្រោះបើកបរម៉ូតូម៉ាក ស្កុបពី គ្មានស្លាកលេខ បើកបរម្នាក់ឯង រេពេញថ្នល់ ក្នុងអាការៈស្រវឹង
ក្នុងទឹសដៅពីជើងទៅត្បូង សំដៅទៅរង្វង់ មូលតោពីរ ពេលទៅដល់ចំនុចកើតហេតុដែលជា
ផ្លូវកោងបត់ ទៅស្តាំដៃសំដៅទៅរង្វង់មូលតោពីរ ជនរងគ្រោះ មិនបានបង្អង់ល្បឿនដើម្បី បត់
ទៅស្តាំដៃទេ បែរជាទៅត្រង់សំដៅទៅបុករបាំងពុះថ្នល់ ធ្វើឱ្យជនរងគ្រោះ ប៉ើងហោះ ទៅលើ
បុកនិងបង្គោលភ្លើងដែលបំពាក់លើ របាំងពុះថ្នល់បណ្តាឱ្យរងរបួសបែកក្បាល យ៉ាងធ្ងន់ធ្ងរ និង
រលាត់ដៃជើងសន្លប់បាត់មាត់បាត់ក ។ភ្លាមៗនោះគេបានទាក់ទងហៅរថយន្តពេទ្យទៅសង្រ្គោះ
ភ្លាមៗផងដែរ ។
តាមរយៈមិត្តភកក្តិរបស់ជនរងគ្រោះ ដែលបានមកមើលនៅមន្ទីរពេទ្យបានប្រាប់ឱ្យដឹងថា ក្រុម
ខ្លួននិង ជនរងគ្រោះ បានជួបជុំគ្នាហូបស្រាបៀរ នៅហាងគោដុតមួយកន្លែងយីហៅ ល្អ នៅម្តុំ
ឆ្នេរអូរឈើរទាលតាំងពី ល្ងាចមកម្លេះ បន្ទាប់ពីបានគឹតលុយរួចម្នាក់ៗ ក៏ចាកចេញទៅផ្ទះរៀងៗ
ខ្លួន ក្នុងនោះក៏មានជនរងគ្រោះម្នាក់ ដែរដោយបានបើកម៉ូតូ ជូនមិត្តប្រុសរបស់ខ្លួនទៅផ្ទះវិញ តែ
មិនដឹងជាមានបញ្ហាអ្វីបានជាជនរងគ្រោះ បើកម៉ូតូត្រលប់មកវិញតែម្នាក់ឯង ក៏ជួបគ្រោះថ្នាក់នៅ
ពាក់កណ្តាលផ្លូវតែម្តង ។
តាមសាក្សីដដែលនេះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រី និច អាយុ២២ឆ្នាំ មុខរបរ
បំរើការ នៅហាងខារ៉ាអូខេ អ៊ិចហ្គោល ក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល