CamNews

ព័ត៌មានជាតិ 

ក្រុមបាតុករមួយចំនួន ដួលសន្លប់ ពេលកំពុងដង្ហែញត្តិ (មានវីដេអូ)

ភ្នំពេញ៖ ក្រុមបាតុកររបស់គណបក្សសង្រ្គោះជាតិ មួយចំនួនបានដួលសន្លប់ ខណៈពួកគេ
កំពុងដង្ហែញត្តិទៅដាក់ តាមបណ្តាស្ថានទូតនានា តាមលោក សម រង្ស៊ី និង លោក កឹម សុខា។

ការដួលសន្លប់នេះ បណ្តាលមកពីក្រុមបាតុករមានការនឿយហត់ខ្លាំង ព្រោះត្រូវធ្វើដំណើរជា
ច្រើនគីឡូម៉ែត្រ និង ក្រោមកម្តៅថ្ងៃ ដ៏សែនក្តៅទៀតនោះ។ តែទោះជាយ៉ាងត្រូវបានជួយ
សង្រ្គោះភ្លាមៗផងដែរ ពីក្រុមការងាររបស់ គណបក្សសង្រ្គោះជាតិ។

សូមបញ្ជាក់បេសកកម្មដង្ហែញត្តិនាព្រឹកថ្ងៃនេះ ជិតបញ្ចប់ហើយ នៅសល់តែស្ថានទូតចិន
មួយទៀតប៉ុណ្ណោះ ក្រុម បាតុករនឹងនាំគ្នាត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ ហើយក៏ជា
ថ្ងៃចុងក្រោយសម្រាប់ក្រុមបាតុករក្នុងការធ្វើ មហាបាតុកម្មសម្តែងឆន្ទៈ និងទាមទារតាម
ស្មារតីរបស់គណបក្សសង្រ្គោះជាតិ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News