CamNews

ព័ត៌មានជាតិ 

មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំ ទប់ស្កាត់ការបាញ់សម្លាប់ ពលរដ្ឋខ្មែរឆ្លងដែន កាប់ឈើគ្រញូង

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំរួមគ្នាមួយ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៣
ដើម្បីរិះរកវិធី ទប់ស្កាត់ប្រជាពលរដ្ឋកម្ពុជា មិនឲ្យ ឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើគ្រញូង ក្នុង
ទឹកដីថៃ ក៏ដូចជៀសវាងការ បាញ់សម្លាប់ ពីសំណាក់ទាហានថៃផងដែរ ។

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៣ បានចេញ សេចក្តីប្រកាសព័ត៌មាន ឲ្យ
ដឹងថា កិច្ច ប្រជុំនេះ នឹងធ្វើឡើង នៅទីក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ដោយភាគីកម្ពុជា ដឹក
នាំដោយលោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយ
ឡែកភាគីថៃដឹកនាំដោយលោក Jullapong Nonsrichai អនុរដ្ឋមន្រ្តីការបរទេសថៃ ។

សេចក្តីប្រកាសព័ត៌មាន ដដែលនេះ បានបញ្ជាក់ថា កិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ
អាចនឹងរៀប ចំឲ្យមានការដើរល្បាត រួមគ្នា តាម បណ្តោយព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់នូវសកម្ម
ភាព ឆ្លងដែនដោយខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់ ដែលកើតមានជារឿយៗ នាពេលកន្លងមក។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យ
ដឹងថា កិច្ច ប្រជុំពិភាក្សានេះ អាចនឹងជួយទប់ ស្កាត់ ការឆ្លងដែន ដោយខុសច្បាប់ របស់ប្រជាពលរដ្ឋ
ខ្មែរ ក៏ដូចជាជៀសវាង ការបាញ់ប្រហារ ពីសំណាក់ទាហានថៃ ឲ្យបានប្រសើរជាងមុន ។

បើយោងតាមរបាយការណ៍ ពីក្រសួងការបរទេស បានឲ្យដឹងថា រយៈពេល ៤ខែ ដើមឆ្នាំ ២០១៣ ប្រជា
ពលរដ្ឋ ខ្មែរ ចំនួន៧នាក់ បានរងនូវការ បាញ់សម្លាប់ ពីទាហានថៃ ខណៈដែលពួកគេព្យាយាមឆ្លងដែន
ចូលទៅកាប់ឈើ គ្រញូងនៅលើទឹកដីថៃ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ