ភ្នំពេញ ៖ សន្ដិសុខ ដែលយាមប្រចាំការ នៅភោជនីយដ្ឋាន យីហោ វិចិត្រ៥ ស្ថិតនៅ តាមបណ្ដោយ
ផ្លូវលេខ១៩៨៦ ខាងលិចមន្ទីរ ពេទ្យសែនសុខ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ
ត្រូវ បានភ្ញៀវមួយ ក្រុម ប្រើអំពើហិង្សា ដោយទះកំផ្លៀង ហើមថ្គាម និងដកកាំភ្លើងចេញពីចង្កេះមក
គំរាម កំហែង ដោយសារ តែក្រុមភ្ញៀវទាំង នេះ ខឹងនិងសន្ដិសុខដែលយាមនៅហាងខាងលើ ធ្វើឱ្យ
ចោរលួចកញ្ចក់រថយន្ដផ្នែកខាងឆ្វេងរបស់ខ្លួននៅពេលដែលពួកគេបានចតរថយន្ដទុកនៅមុខហាង
រួចហើយចូល ទៅផឹកស៊ីនៅក្នុងហាងនោះ ។
យ៉ាងណាក៏ដោយ អំពើហិង្សាដែលបង្កឡើងដោយក្រុមភ្ញៀវហើយជនដៃដល់ដែលជាម្ចាស់កាំភ្លើង
ត្រូវបានគេដឹងថា ជាមន្ដ្រីអាវុធហត្ថពាក់ស័ក្ដិ៥នៅទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
នោះ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឡើយ ពោលនឹងក្រោយពីមានការសម្របសម្រួល ពីថៅ
កែហាងរឿង រ៉ាវខាងលើ បានបញ្ចប់ ទៅ បន្សល់ទុកស្នាមរបួសរបស់សន្ដិសុខដែលយាមនៅហាង
ផឹកស៊ីមួយនេះ ។
ករណីបង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយ ពីមានអំពើហិង្សាលើសន្ដិសុខយាមប្រចាំការនៅហាងផឹក
ស៊ី វិចិត្រ៥នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
ក្រោយ ពី ក្រុមភ្ញៀវទាំងនេះ បានបើករថយន្ដចូលទៅ ផឹកស៊ីតាំងពីវេលាម៉ោងជាង៩យប់ ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៥
ខែសីហា ឆ្នាំ២០១៣ គេ បានឃើញមនុស្សមួយក្រុម មានគ្នា៤នាក់ បានជិះរថយន្ដម៉ាកលុច្សស៊ីស
៣៣០ បានចូល ទៅផឹកស៊ី នៅក្នុងហាងវិចិត្រ៥ ដោយពួកគេ បានទុករថយន្ដនៅមុខហាង ដែល
មានសន្ដិ សុខ យាម កាម នៅទីនោះ ។ លុះដល់វេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ក្រុម
ភ្ញៀវទាំងនេះ បានហៅ ថៅកែហាងគិតលុយ ដើម្បីទៅផ្ទះ ប៉ុន្ដែពេលដែលពួកគេបានចេញ ពីក្នុង
ហាងមកបើករថយន្ដ ក៏ស្រាប់តែ ឃើញ បាត់កញ្ចក់រថយន្ដខាងឆ្វេងរបស់ខ្លួន ដែលចត នៅមុខ
ហាងនោះ ធ្វើឱ្យពួកគេជាពិសេសមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសពាក់ស័ក្ដិ៥ ដែលគ្មាននរណាម្នាក់
ស្គាល់អត្ដសញ្ញាណនោះ ខឹងច្រឡោតតោតតូង ហើយហៅសន្ដិសុខ ដែលយាមហាងមកសំឡុត
ថែមទាំងទះកំផ្លៀង មួយដៃ និងដកកាំភ្លើងចេញ ពីចង្កេះគំរាម កំហែងទៀតផង ។
សេចក្ដីរាយការណ៍ពី កន្លែងកើតហេតុបាន បន្ដទៀតថា ក្រោយពីមានករណីនេះកើត ឡើង និង
បង្កឱ្យមាន ការភ្ញាក់ផ្អើល កម្លាំងនគរបាលមូលដ្ឋាន ដែលចុះល្បាត តាមគោល ដៅបានទៅជួយ
អន្ដរាគមន៍ ប៉ុន្ដែ ដោយដឹង ថា ជនបង្កជាមន្ដ្រីអាវុធហត្ថ ក៏បានទាក់ទង ទៅមន្ដ្រីអាវុធហត្ថខណ្ឌ
សែនសុខ មកជួយអន្ដរាគមន៍បន្ថែម ទៀត ប៉ុន្ដែមិនមានការ ឃាត់ខ្លួនក្រុមភ្ញៀវនេះឡើយ ពោល
បានអនុ ញ្ញាតឱ្យពួកគេ ត្រឡប់ ទៅវិញយ៉ាងរំភើយ។
រថយន្ដរបស់ក្រុមភ្ញៀវ ដែលបាត់កញ្ចក់ ខាងឆ្វេងនោះ ម៉ាកលុយស៊ីស៣៣០ ពណ៌ស ពាក់ស្លាក
លេខ ភ្នំពេញ 2Z-5551។
ទាក់ទិនការប្រើអំពើហិង្សាទៅលើសន្ដិ សុខយាមនៅហាងវិចិត្រ៥ ពីសំណាក់មន្ដ្រី អាវុធហត្ថលើ
ផ្ទៃ ប្រទេស ខាងលើនេះ មេ បញ្ជាការអាវុធហត្ថ ខណ្ឌសែនសុខ លោក គិត សុផល បានប្រាប់
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ថា ពិតជាមាន
ករណីនេះ កើតឡើង មែន ប៉ុន្ដែមិនមែនជាការប្រើហិង្សា ធ្ងន់ធ្ងរនោះទេ គ្រាន់តែប្រើពាក្យសំដី
ខ្លាំងៗ ដាក់គ្នាប៉ុណ្ណោះ រួចហើយ ដោយ មានការ សម្របសម្រួលពី ថៅកែហាងវិចិត្រ៥ ក៏ករណី
នេះ បានបញ្ចប់ទៅ ។
គួរបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣កន្លងទៅ នេះ មាន
ករណីក្រុម ក្មេងស្ទាវមួយក្រុម មាន គ្នា៤នាក់ ចូលទៅអុកឡុកនៅក្នុង ក្លឹបរាត្រី អាវ៉ាឡុន ហើយ
ពេលនោះ ត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌសែនសុខចុះទៅជួយអន្ដរាគមន៍ ដោយឃាត់ខ្លួនក្រុម
ក្មេងស្ទាវទាំងនេះ ប៉ុន្ដែក្រោយ ពីអប់រំ បានដោះលែងទៅវិញតែ ម្ដងទៅ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល