CamNews

ប្លែកៗ 

សាកសពរស់ឡើងវិញនៅប្រទេស ឆែក


ពិធីបុណ្យ Zombie (សាកសពដែលរស់ឡើងវិញ)ត្រូវបានប្រារព្ធធ្វើកាលពីថ្ងៃសៅរ៍ទី ២១
ខែឧសភា ម្សិលម៉្ងៃកន្លងទៅនេះ នៅទីក្រុងប្រាក( Praha) នៃសាធារណៈរដ្ឋឆែក (Czech)។
អ្នកដែលចូលរួមក្នុងពិធីបុណ្យនេះភាគច្រើនគឺយុវជនយុវនារី បាននាំគ្នាតែងខ្លួនធ្វើជាខ្មោច
ដោយមានឈាមប្រឡាក់ពេញខ្លួន ខ្លះមានកាំបិតនៅដោតជាប់ខ្លួន ខ្លះទៀតមានពូថៅដែល
កាប់ជាប់ទៅនឹងក្បាលជាដើម។ ពួកគេបាននាំគ្នាដើរប្រសេចប្រសាច បន្លាចសាធារណៈជន
ពេញទីក្រុងប្រាក។

នេះគឺជាលើកទីបួនហើយដែលពិធីបុណ្យZombie នេះត្រូវបានគេប្រារព្ធឡើង ដែលមាន
មនុស្សចូលរួមជាង 900នាក់។ ប៉ុន្ដែដើមកំណើតនៃពិធីបុណ្យនេះ គឺមានតាំងពីឆ្នាំ2001
នៅទីក្រុងSacramento រដ្ឋ California អាមេរិច ។

ហើយបន្ទាប់មកពិធីនេះក៏រីករាលដាលទៅប្រទេសជាច្រើនទៀត។យោងតាមគេហទំព័រ
Wikipedia បានឲ្យដឹងថា Zombie មានន័យថាខ្មោចដែលត្រូវបានមេធ្មប់ ធ្វើឲ្យគ្រប់គ្រង
អារម្មណ៍ខ្លួនឯងលែងបាន។ ពិធីបុណ្យ Zombie នេះបានកំពុងតែពេញនិយមយ៉ាងខ្លាំង
នៅក្នុងសម័យទំនើបនេះ ដោយសារតែវាត្រូវបានគេយកទៅថតជាខ្សែភាពយន្ត ឬក៏យក
ទៅនិពន្ធជាប្រលោមលោកជាដើម។

ភ្ញៀវទេសចរថតរូបដែលគ្មានការភ័យខ្លាចអីសោះ។



Tags: