រតនគិរីៈ សមត្ថកិច្ចមួយក្រុម ជិៈរថយន្តឡង់គ្រីស័រ ស៊េរីទំនើប ដែលគេដឹងថា មកពីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ បានស្ទាក់ចាប់រថយន្តសាំយ៉ុង ដឹងឈើប្រណិត១គ្រឿង ខណៈកំពុងធ្វើដំណើរ លើផ្លូវជាតិលេខ៧៦ ចេញពីស្រុកកោះញែក ឆ្ពោះមកទីរួមស្រុក លំផាត់ខេត្តរតនគិរី ចំងាយពីស្នាក់ការ អាវុធ ហត្ថលេខ៧៨១ប្រមាណ៥គីឡូម៉ែត្រ។
បើតាមប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញ សមត្ថកិច្ចមួយក្រុម (ស្លៀក ពាក់ ស៊ីវិល) ជិៈរថយន្តឡង់គ្រីស័រស៊េរី ទំនើបដោយយក រថយន្តបិទមុខ-ក្រោយ មិនអោយរថយន្តដឹកឈើធ្វើដំណើរ ទៅមុខរួច។ បន្ទាប់មកពួកគាត់(សមត្ថកិច្ច) បានធ្វើការចរចាគ្នា ដោយប្រើពេលវេលាជាច្រើន ម៉ោងតាំង ពីម៉ោង ប្រមាណជាង១០ព្រឹករហូតដល់រសៀល(ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥) ទម្រាំត្រូវថ្លៃគ្នា១២០០ដុល្លារ ហើយ ប្រគល់ រថយន្តសាំយ៉ុងដឹកឈើអោយម្ចាស់វិញ ពោលគឺមិនបញ្ជូន ទៅរដ្ឋបាលព្រៃឈើដោះ ស្រាយតាមច្បាប់ នោះទេ។ ដោយសារតែតម្លៃចរចាគ្នានោះខ្ពស់កប់ពពកម្ចាស់ រថយន្តដឹកឈើគ្មានលុយ អោយពួកគាត់ ក៏យកម៉ូតូមួយគ្រឿង ជិៈបណ្តើរយំតាមផ្លូវបណ្តើរមកលក់ នៅក្រុងបានលុង យកលុយប្រគល់ឲ្យ ក្រុមសមត្ថកិច្ចដើម្បីបញ្ចប់រឿង។
បើតាមសមត្ថកិច្ចស្រុកលំផាត់ប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តសាំយ៉ុងដឹកឈើខាងលើនេះ មានឈ្មោះចែ សក់ក្រហម មានទីលំនៅក្នុងទីរួម ស្រុកលំផាត់តែម្តង ហើយមុននឹងសមត្ថកិច្ច មួយក្រុមជិៈរថយន្តឡង់ គ្រីស័រស៊េរីទំនើប ស្ទាក់ចាប់នោះរូបគាត់ត្រូវក្រុមសមត្ថកិច្ច ប្រចាំការស្រុកកោះញែក ខេត្តមណ្ឌលគិរី ចាប់យកលុយរួចម្តងហើយ (ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥)។ គេកំពុងតែធ្ងល់ថាសមត្ថកិច្ច មួយក្រុមចុះពីភ្នំពេញ មកបង្ក្រាបបទល្មើសព្រៃឈើ ឫក៏មកធ្វើមេខ្មូតស៊ីឈើ? ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល