(ភ្នំពេញ)៖ បន្ទាប់ពីអវត្តមានបាត់មុខពីវិស័យសិល្បៈអស់រយៈកាលប្រមាណ១០ឆ្នាំនិងបានប្រើពេលវេលានេះ ដើម្បីធ្វើកម្មភាពមនុស្សធម៌មកនោះ អតីតតារាចម្រៀងមានធំដំបងលោក ទិត្យ វិច្ឆិកា ថ្មីៗនេះបានប្រកាសខ្លួនវិលចូលសិល្បៈជាថ្មី ព្រមទាំងអំពាវនាវសុំឲ្យមានការគាំទ្រលើកទឹកចិត្តពីសំណាក់ទស្សនិកជនផងដែរ។
បើតាមការថ្លែងឲ្យដឹងពីលោក ទិត្យ វិច្ឆិកា បាននិយាយថាផលិតកម្មយូធូនឹងកើតឡើងម្តងទៀតគឺមាននៅក្នុងអាល់ប៊ុម (ខ្ញុំត្រឡប់មកវិញ) ។ ម្យ៉ាងទៀតអ្វីដែលខ្ញុំព្យាយាមត្រឡប់មកក្នុងអាជីពជាអ្នកសិល្ប:វិញ គោលបំណងរបស់ខ្ញុំគឺច្រៀងរកប្រាក់ ដើម្បីទៅជួយជនក្រីក្រ ជនពិការ កុមារកំព្រា នឹងប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាលដែលខ្វះទឹកប្រើប្រាស់ ។
លោក ទិត្យ វិច្ឆិកា បានរំលឹកថាពេលដែលខ្ញុំមានកំណើតក្លាយជាអ្នកចម្រៀងគឺផលិតកម្មយូធូជាអ្នកជ្រោមជ្រែង ហើយការបាត់បង់អាជីពត្រឡប់ទៅវិញក៏នៅផលិតកម្មយូធូដែរដោយសារតែមានជនអគតិជាអ្នកបំផ្លាញ ។ ខ្ញុំបាត់បង់កិត្តិយសនៅឆ្នាំ២០០៦ តែពេលនេះគឺឆ្នាំ ២០១៦ ខ្ញុំនឹងព្យាយាមម្តងទៀត ដើម្បីឲ្យជីវិតអ្នកចម្រៀងរបស់ខ្ញុំត្រឡប់មកវិញហើយការព្យាយាមម្តងនេះ គឺព្យាយាមទៅជួយជនជាតិខ្មែរដែលកំពុងលំបាកឲ្យបានគ្រប់ទីកន្លែងជាមិនខាននៅលើទឹកដីកម្ពុជា ហើយបើបងប្អូនខ្មែរគាំទ្រការត្រឡប់មកវិញរបស់ខ្ញុំសូមបងប្អូនមេត្តាលើកទឹកចឹត្តផង។
ជាមួយការថ្លែងដូច្នេះលោក ទិត្យ វិច្ឆិកា ក៏បានអំពាវនាវថាសូម ឯកឧត្តម លោកឧកញ្ញាលោកជំទាវ នឹងបងប្អូនខ្មែរដែលនៅក្នុងស្រុកនឹងតាមបណ្តាប្រទេសនីមួយៗសូមមេត្តាជួយគាំទ្រការវិលត្រឡប់មកវិញរបស់ខ្ញុំបាទផងនៅក្នុងអាល់ប៊ុម ( ខ្ញុំត្រឡប់មកវិញ ) របស់ខ្ញុំ ទិត្យ វិច្ឆិកា ។
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន (One Coin )នឹង ភោជនីដ្ឋាន ( Jet Star ) ព្រមទាំងសិប្បកម្មរដែក (ភី អេស ស៊ី) នៅក្នុងស្រុកដែលបានជួយឧប្ថម្ភ មកដល់ក្រុមហ៊ុនខ្ញុំដើម្បីឲ្យការផលិតមានដំណើរការនឹងចរាចណ៍នៅលើទៅផ្សានៅថ្ងៃខាងមុខនេះ។ ហើយសង្ឃឹមថានឹងមានក្រុមហ៊ុនផ្សេងៗទៀតនឹងជួយឧប្ថម្ភបន្ថែមទៀតជាមិនខាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង